Bale ​ចាប់​អារម្មណ៍​ទៅ​លេង​នៅ​លីគ​អាមេរិក ​

ខ្សែ​ប្រយុទ្ធ​ Gareth Bale ​ចាប់​អារម្មណ៍​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​លីគ​អាមេរិក ​ក្រោយ​ពី​មាន​ក្លឹប​ក្នុង​ប្រទេស​នេះ​បាន​ទាក់ទង​មក​ខ្លួន។Bale ​បាន​ផ្លាស់​ទៅ​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ ​ដោយ​បាន​ជួយ​ក្លឹប​យក្ស​អេស្ប៉ាញ​នេះ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន។ ​តែ​មួយ​រយៈ​មក​នេះ ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល ​មិន​មាន​ឱកាស​បាន​បង្ហាញ​សមត្ថភាព​ឡើយ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​។

​ការ​មិន​បាន​ចូល​លេង​ជាប់​លាប់​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ Bale ​ពិចារណា​ក្នុង​ការ​ផ្លាស់​ទៅ​លេង​លីគ​អាមេរិក MLS ​ហើយ។ ក្លឹប​ជា​ច្រើន​នៅ​ទី​នោះ ​បាន​ទាក់ទង​មក​គេ ដើម្បី​សួរ​នាំ​និង​ផ្ដល់​លក្ខខណ្ឌ​ល្អ​ៗ​ជា​ច្រើន​ឱ្យ​រូបគេ​សម្រេច​ចិត្ត។ សាមី​ខ្លួន Bale ​បាន​និយាយ​ពី​លីគ​អាមេរិក​នេះ​ដែរ​ថា​៖ “ខ្ញុំ​ចូល​ចិត្ត​លីគ​នេះ។ ​វា​បាន​លីគ​ចម្រើន​លឿន​ប៉ុន្មាន​ឆ្នាំ​នេះ។ ពេល​យើង​ទៅ​លេង Pre-Season ​កន្លង​ទៅ ពួកគេ​ពិត​ជា​លេង​បាន​ល្អ”៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT