ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រលប់ទៅប្រទេសអ៊ីតាលីវិញឆាប់ៗខាងមុខនេះ ដើម្បីត្រៀមខ្លួនចូលហ្វឹកហាត់ជាមួយក្រុមនៅពេលខាងមុខត្រៀមប្រកួតវិញ។
ក្រុម Juventus ចាប់ផ្ដើមកោះហៅកីឡាករបរទេសមករួមក្រុមវិញហើយ ក្រោយពីវិបត្តិ Covid-19 ធ្វើឱ្យកីឡាករខ្លះបានចាកចេញពីអ៊ីតាលី។ ជាក់ស្ដែង Ronaldo បានត្រលប់ទៅស្រុកកំណើតវិញ ដើម្បីគេចពីមេរោគ Covid-19 ក្រោយពីមានសមាជិក៣នាក់ក្នុងក្រុមសេះបង្កង់ឆ្លងមេរោគនេះ។
យ៉ាងណាមិញ ក្រោយពីបានធូរស្បើយច្រើនមក អ៊ីតាលីគ្រោងបើកប្រទេសវិញ ហើយវិស័យបាល់ទាត់ក៏ត្រៀមត្រលប់វិញដូចគ្នា។ Ronaldo ត្រូវបានគេដឹងថាក្រុម Juventus បានកោះហៅរូបគេត្រលប់មកអ៊ីតាលីវិញហើយ។ តែការត្រលប់មកវិញនេះ នឹងត្រូវនៅដាច់ដោយឡែក១៤ថ្ងៃសិន ទើបបានជួបជាមួយមិត្តរួមក្រុមបាន។ ការដាក់ខ្លួនឱ្យនៅដាច់ដោយឡែក១៤នេះ គឺធ្វើតាមច្បាប់ប្រទេស ដែលអ្នកត្រលប់ពីបរទេសវិញ ត្រូវដាក់ខ្លួននៅដោយឡែក៕ប្រភព Dailymail