ខ្សែការពារស្លាប Marcelo ត្រូវបានគេទទួលស្គាល់ថាជាកីឡាករដ៏សំខាន់មួយរូប របស់ក្លឹប Real Madrid។ មុនទទួលបានជោគជ័យទល់សព្វថ្ងៃ បុរសសញ្ជាតិប្រេស៊ីលក៏មានអនុស្សាវរីយ៍ជូរចត់មិនខុសពីកីឡាករឯទៀតនោះដែរ។
មួយផ្នែកលើដងខ្លួននៃស្នាមសាក់លើដៃរបស់គេ Marcelo បានឧទ្ទិសដល់គុណរបស់ជីតា ដែលធ្លាប់ជាអ្នកជំរុញឲ្យខ្លួនបានក្លាយជាកីឡាករបាល់ទាត់អាជីពទល់សព្វថ្ងៃ។
Marcelo និយាយ៖ “ជីតារបស់ខ្ញុំ គឺជាមនុស្សតែម្នាក់គត់ដែលជឿជាក់លើខ្ញុំ និងដឹកខ្ញុំទៅគ្រប់ទីកន្លែងទាំងអស់”។
ខ្សែការពារ Real បន្ថែម៖ “គាត់ធ្វើរឿងគ្រប់បែបយ៉ាង ដើម្បីចង់ឃើញខ្ញុំលេងបាល់ទាត់នៅកម្រិតអាជីពមួយ ហើយស្នាមសាករបស់ខ្ញុំគឺបង្ហាញពីរថយន្តដែលគាត់តែងតែដឹកខ្ញុំទៅហ្វឹកហាត់បាល់”។ (រថយន្ត Wolkswagen នៅលើស្នាមសាកដៃរបស់ Marcelo)
ប្រភព៖ FootballArena