Capello៖ ​Lautaro ​នឹង​អង្គុយ​កៅអី​បម្រុង​ប្រសិន​បើ​ទៅ​ក្រុម Barcelona ​

​លោក ​Fabio Capello ​យល់​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ​ Lautaro Martinez ​គួរ​តែ​បន្ដ​ស្នាក់​នៅ​ក្រុម Inter Milan ​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម ​ព្រោះ​បើ​ទៅ Barcelona ​ប្រាកដ​ជា​អង្គុយ​កៅអី​បម្រុង​ហើយ។

​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ខាង​លើ​ត្រូវ​បាន​ក្រុម Barcelona ​ទាក់ទង ព្យាយាម​ទិញ​យក​ដើម្បី​មក​ជួយ​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ។ ​តែ​បើ​តាម​លោក​ Capello ​អ្នក​ចាត់ការ​កំពូល​ម្នាក់​យល់​ឃើញ​ថា​នេះ​មិន​មែន​ជា​ឱកាស​ល្អ​សម្រាប់ Lautaro ​ដើម្បី​ចាកចេញ​ពី Inter Milan ​ទៅ​លេង​នៅ Barcelona ​ឡើយ។

​បុរស​វ័យ​៧៣​ឆ្នាំ​ខាង​លើ​បាន​និយាយ​ទៀត​ថា​៖ “ប្រសិន​បើ​ជា​ខ្ញុំ ​ខ្ញុំ​នឹង​នៅ Inter ​បន្ដ​ទៀត។ នៅ Barcelona ​គាត់​នឹង​អង្គុយ​កៅអី​បម្រុង​។ ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ពេល​ខាង​មុខ ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន ដោយសារ​តែ Covid-19 ​។ ​ក្រុម Barcelona ​ក៏​រង​ផល​ប៉ះ​ពាល់​ច្រើន​ពី​មេរោគ​នេះ​ដែរ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT