ខ្សែប្រយុទ្ធ Sterling របស់ក្រុម Manchester City បានបញ្ជាក់ថារូបគេពិតជាចង់បានអាវរបស់កីឡាករLionel Messi ខ្លាំងណាស់។
អតីតកីឡាករ Liverpool ខាងលើ បានបញ្ជក់ថាខ្លួនបានរៀបចំបន្ទប់មួយដើម្បីប្រមូលអាវកីឡាករល្បីៗនៅលើលោកនេះ។ ដោយក្នុងនោះ អាវរបស់កីឡាករម្នាក់ត្រូវបាន Sterling ចង់ឃើញមានក្នុងបន្ទប់របស់គេជាងគេ។ ម្នាក់នោះគឺ Lionel Messi របស់ក្រុម FC Barcelona ។ កីឡាករវ័យ២៥ឆ្នាំបាននិយាយខ្លីថា៖ “មានតែអាវមួយប៉ុណ្ណោះដែលខ្ញុំពិតជាចង់បានខ្លាំង ហើយវាគឺជាអាវរបស់ Messi ”។
Sterling កំពុងលេងល្អមែនទែនឱ្យក្រុម Man City ប៉ុន្មានរដូវកាលមកនេះ។ កីឡាករជម្រើសជាតិអង់គ្លេសខាងលើទើបតែចាប់ផ្ដើមនិយាយពីការប្រមូលអាវរបស់កីឡាករល្បីៗទុកប៉ុណ្ណោះ ដោយកីឡាករដំបូងគេដែលគេទទួលបានអាវគឺ Neymar ៕ប្រភព Dailymail