អ្នកប្រដាល់ល្បីឈ្មោះ Mike Tyson បានបង្ហើបថារូបគេអាចត្រលប់ទៅសង្វៀនវិញ ដើម្បីប្រកួតស្វែងរកប្រាក់សប្បុរសធម៌នៅពេលខាងមុខនេះ។
អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកខាងលើ ចូលនិវត្តច្រើនឆ្នាំមកហើយ ប៉ុន្តែសាមីខ្លួនបានបញ្ជាក់ថាកម្លាំងនៅតែមានដដែល គ្រាន់តែមិនអាចដល់កម្រិតនៅក្មេងប៉ុណ្ណោះ។ Mike Tyson ដែលមានវ័យ៥៣ឆ្នាំទៅហើយនោះ បានបញ្ជាក់ថារូបគេតែងតែហ្វឹកហាត់ជាប់ជានិច្ច ដូច្នេះប្រសិនបើអាច ការឡើងសង្វៀនវិញ ហើយវាយតិចទឹក គឺទៅរួច។
Tyson ដែលបច្ចុប្បន្នជាតារាភាពយន្ដផងនោះ បាននិយាយថា៖ “ខ្ញុំទៅកន្លែងហាត់ និងសាកកម្លាំង។ ខ្ញុំមានអារម្មណ៍យឺតខ្លាំងជាងមុនមែនទែន ប៉ុន្តែខ្ញុំអាចឡើងសង្វៀនប្រកួតបាន ដើម្បីប្រមូលប្រាក់សប្បុរសធម៌។ ការប្រកួត ២ទៅ៣ទឹក សម្រាប់ខ្ញុំពេលនេះ មិនមានបញ្ហានោះ ដើម្បីយកប្រាក់ទៅជួយក្មេងៗកុមារកំព្រា និងអ្នកញៀនថ្នាំដូចដែលខ្ញុំធ្លាប់ជួបកន្លងមក”៕ប្រភព Dailymail