Christian Vieri ៖ Haaland ​នឹង​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​នៅ​លើ​លោក ពេល​អនាគត​

​Christian Vieri ​មើល​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ ​Erling Haaland ​ទៅ​ថ្ងៃ​អនាគត​នឹង​ក្លាយ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​នៅ​លើ​លោក​នេះ។ ​

Haaland ​ទើប​ឡើង​ជើង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ​ហើយ​ក៏​ត្រូវ​ក្រុម Dortmund ​ទិញ​យក​កាល​ពី​ពេល​កន្លង​ទៅ។ ក្រោយ​ទៅ​លេង​នៅ​ក្រុម​អាល្លឺម៉ង់​នេះ ​និង​រក​គ្រាប់​បាល់​សឹង​គ្រប់​ប្រកួត ​ទើប​បច្ចុប្បន្ន​ក្រុម​ធំ​ៗ​ចាប់​ផ្ដើម​ចង់​បាន​រូបគេ​កាន់​តែ​ខ្លាំង​ឡើង​មួយ​កម្រិត​ទៀត។ ​ដោយ​មិន​ប៉ុន្មាន​ទៀត ប្រសិន​បើ​បន្ដ​លេង​កាន់​តែ​ល្អ នោះ​តម្លៃ​ខ្លួន​គេ​កាន់​តែ​ឡើង​ខ្លាំង​មិន​ធម្មតា​ទេ។

Vieri ​អតីត​កីឡាករ​ល្បី​ឈ្មោះ​របស់​អ៊ីតាលី ​បាន​និយាយ​ចំពោះ​កីឡាករ​ខាងលើ​ថា​៖ “នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ​គាត់​នឹង​ទៅ​លេង​នៅ​ក្លឹប​ដ៏​អស្ចារ្យ​មួយ ​ជាមួយ​តម្លៃ​ខ្លួន​ប្រហែល​ជា​២០០​ទៅ​៣០០​លាន​អឺរ៉ូ។ ​Haaland ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ខ្លាំង​បំផុត ​គាត់​ធ្វើ​បាន​ល្អ​ក្នុង​ការ​លេង​ឱ្យ Dortmund ​ជា​កន្លែង​ដែល​បណ្ដុះ​បណ្ដាល​គាត់​ឱ្យ​កាន់​តែ​ឡើង​១​កម្រិត​ទៀត”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT