Costa ជ្រើស​ឈ្មោះ​មិត្ត​រួម​ក្រុម​រឹងមាំ​បំផុត​មួយ​រូប​នៅ Juve ​តែ​មិនមែន Ronaldo

ខ្សែ​ប្រយុទ្ធ​ស្លាប​ក្រុម​សេះ​បង្កង់ Juventus គឺ​កីឡាករ Douglas Costa ថ្មីៗ​នេះ​បាន​ឆ្លើយ​សំណួរ​អំឡុង​ពេល​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម ពី​មិត្ត​រួម​ក្រុម​ដែល​មាន​ភាព​រឹងមាំ​បំផុត​លើ​ទីលាន​ប្រកួត។

មិនមែន Cristiano Ronaldo ផ្ទុយ​ទៅ​វិញ Costa បាន​ជ្រើសរើស​យក Paulo Dybala ដែល​ជា​មិត្ត​រួម​ក្រុម​ច្រើន​ឆ្នាំ​របស់​គេ។

បញ្ជាក់​ថា Costa បាន​លេង​រួម​គ្នា​ជាមួយ Dybala ចាប់​តាំង​ពី​ឆ្នាំ ២០១៧ ក្រោយ​ផ្លាស់​ចេញ​ពី Bayern Munich។ ខណៈ​ដែល Ronaldo បាន​ផ្លាស់​មក​មួយ​ឆ្នាំ​បន្ទាប់​ចេញ​ពី Real Madrid នៅ​តម្លៃ ១១២ លាន​អឺរ៉ូ៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT