ក្រុម FC Barcelona បានប្រកាសស្វែងរកដៃគូសហការ មកដាក់លើកីឡដ្ឋានរបស់ខ្លួន ក្នុងន័យស្វែងរកប្រាក់ដើម្បីស្រោចស្រង់ក្លឹបអំឡុងពេល Covid-19 នេះ។
កីឡដ្ឋានរបស់ Barcelona តាំងពីសាងសង់រួចរាល់នៅឆ្នាំ១៩៥៧មក គឺប្រើតែឈ្មោះ Camp Nou តែមួយប៉ុណ្ណោះមិនដែលប្ដូរឡើយ។ តែពេលនេះ ថ្នាក់ដឹកនាំក្លឹបបានប្រកាសកែប្រែប្រវត្តិសាស្ត្រស្វែងរក Sponsor មកដាក់លើកីឡដ្ឋាននេះ។ ប្រសិនណាបើមានក្រុមហ៊ុនល្បីឈ្មោះណាមួយ អាចផ្ដល់ប្រាក់សមរម្យឱ្យក្រុមបាន នោះពួកគេនឹងមានឈ្មោះតំណាងកីឡដ្ឋាននេះតែម្ដងចាប់ពីរដូវកាលខាងមុខទៅ។
ក្រុម Barcelona ក៏ទើបតែមាន Sponsor នៅលើអាវរបស់ពួកគេនៅឆ្នាំ២០១០នេះផងដែរ ជាមួយ Qatar Foundation ។ ដោយឡែកអង្គការ Unicef មាននៅលើអាវរបស់ក្រុមអ្នកមានបុណ្យនេះតាំងពីឆ្នាំ២០០៦មក៕ប្រភព Bbc