James យក Liverpool បំបាក់ Dybala ដែល​យក Real នៅ​លទ្ធផល ៥-១ (មាន​វីដេអូ)

ក្នុង​ការ​ប្រកួត​កម្មវិធី​សប្បុរសធម៌​នៃ​ហ្គេម FIFA 20 ដែល​ឲ្យ​ឈ្មោះ​ថា “La Champlay” ដែល​រៀបចំ​ឡើង​ដោយ​កីឡាករ Paulo Dybala ក្នុង​គោលដៅ​រៃ​អង្គាស​ថវិកា​ជួយ​ក្នុង​ស្ថានភាព COVID-19 ថ្មីៗ​នេះ​បាន​ចេញ​លទ្ធផល​នៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ​ហើយ​រវាង​ James Rodriguez និង Dybala អ្នក​ផ្តួចផ្តើម​ផ្ទាល់។

ជា​លទ្ធផល​បញ្ចប់ ៩០ នាទី​លើ​ទីលាន​ប្រកួត ក្នុង​ហ្គេម FIFA 20 គឺ James ដែល​យក Liverpool បាន​យក​ឈ្នះ ៥-១ ទៅ​លើ Dybala ដែល​បាន​ជ្រើសរើស​យក Real Madrid។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា​ក្រៅ​ពី​អ្នក​ទាំង​ពីរ​ខាង​លើ ក៏​មាន​ឈ្មោះ​កីឡាករ​ជា​ច្រើន​ទៀត​ដែល​ចូលរួម​ដូច​ជា Aguero, Paredes និង Chicarito Hernandez ជា​ដើម៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT