ប្រសិនណាបើលីគ La Liga មិនអាចបន្ដលេងបានទៅមុខទៀតទេដោយសារតែ Covid-19 នោះ ក្រុមកំពូលតារាងពេលនេះ FC Barcleona នឹងក្លាយជាជើងឯកតែម្ដង។តែសម្រាប់លោក Setien ដែលជាអ្នកចាត់ការក្រុម Barcelona មើលឃើញថានេះមិនមែនជាជម្រើសល្អ និងជាអ្វីដែលលោកចង់បាននោះទេ។ ការឈ្នះជើងឯកជាអ្វីដែលគ្រប់គ្នាចង់បាន ប៉ុន្តែឈ្នះនៅពេលចប់រដូវកាលលើទីលាន មិនមែននៅផ្ទះហើយគេផ្ដល់ពានរង្វាន់ឱ្យឡើយ។
បើសិនជារដូវកាលមិនអាចបញ្ចប់បាន ហើយក្រុម Barca បានលើកពានរង្វាន់ លោក Setien នឹងមិនមានអារម្មណ៍រំភើបអ្វីឡើយ។អេស្ប៉ាញមិនខុសពីអ៊ីតាលីឡើយ ពោលគឺរងគ្រោះធ្ងន់ដោយសារតែមេរោគ Covid-19 ដូចគ្នា។ លីគ La Liga នៅមិនទាន់អាចបើកដំណើរការបាននោះទេ ដោយត្រូវរង់ចាំមើលសិន តែគេរំពឹងថានឹងមានដំណឹងល្អឆាប់ៗ ព្រោះស្ថានភាពឆ្លងមេរោគនៅអេស្ប៉ាញធ្លាក់ចុះ ហើយកន្លែងការងារខ្លះបានចូលបម្រើការងារវិញទៅហើយ៕