ក្រុម Inter Milan ចង់បាន Antoine Griezmann ក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយ Barcelona ដើម្បីរកខ្សែប្រយុទ្ធ Lautaro Martinez ។ក្រុម Barcelona ចង់បានកីឡាករ Martinez ដើម្បីយកមកជំនួសតំណែងរបស់ Suarez ដែលវ័យកាន់តែជ្រេ និងកុងត្រានៅសល់តែ១រដូវកាលទៀតប៉ុណ្ណោះ។ កីឡាករវ័យ២២ឆ្នាំខាងលើទើបផ្លាស់មកលេងនៅ Inter Milan បាន២ឆ្នាំទេ ដោយផ្ទេរពីក្រុម Racing Club មកក្នុងតម្លៃខ្លួន១៩,៥លានផោន ហើយបច្ចុប្បន្ននេះសល់កុងត្រា៣ឆ្នាំទៀត។ នារដូវកាលនេះ Martinez ធ្វើបានល្អមែនទែន ទើបបានជាមានក្លឹបច្រើនចង់បាន ក្នុងនោះក៏មានក្រុមអ្នកមានបុណ្យផងដែរ។
Inter Milan ក្រោមការដឹកនាំរបស់ Conte ក៏ធ្វើបានល្អដូចគ្នា។ ប្រសិនបើ Barcelona យក Martinez ទៅ នោះលោក Conte ក៏ចង់បានខ្សែប្រយុទ្ធម្នាក់ពីក្រុមអ្នកមានបុណ្យវិញដែរ។ ម្នាក់នោះគឺ Griezmann ដែលជាខ្សែប្រយុទ្ធទើបចូលរួមជាមួយក្រុម Barca កាលពីពេលកន្លងទៅ។ កីឡាករបារាំងនេះ រដូវកាលដំបូងធ្វើមិនសូវបានល្អទេ ខណៈដែលក្រុមអ្នកមានបុណ្យវិញក៏អាចបញ្ចេញគេទៅវិញដែរ ប្រសិនបើស្ថិតក្នុងឱកាសល្អ៕