មិនមែន PSG ក្លឹប​មួយ​នេះ​ចង់​ថ្ពក់​យក Icardi ​ដោយ​ហ៊ាន​ផ្តល់​សំណើ ១០០ លាន​អឺរ៉ូ

ក្លឹប AC Milan កំពុង​សម្លឹង​ក្នុង​ការ​ចុះ​ហត្ថលេខា​នាំ​យក Mauro Icardi ចេញ​ផ្តាច់​ពី​ក្លឹប Inter Milan ដែល​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ​ក្លឹប PSG។ នេះ​បើ​តាម​របាយការណ៍​ពី Daily Express បាន​ចុះ​ផ្សាយ។

ប្រភព​បាន​ឲ្យ​ដឹង​ថា​អនាគត​ហាក់​មិន​ប្រាកដប្រជា​របស់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​នៅ Inter ញាំង​ឲ្យ​ក្លឹប​ដទៃ ហាក់​ស្ល​ឈាម​ចង់​បាន​រូប​គេ​ជា​ខ្លាំង។ ក្នុង​នោះ AC Milan គឺ​ជា​ក្លឹប​ដ៏​សកម្ម​មួយ​លើ​ការ​ដោះដូរ​ Icardi ដោយ​ហ៊ាន​ផ្តល់​ជូន​សំណើ​ខ្ពស់​ប្រមាណ ១០០ លាន​អឺរ៉ូ​ឯ​ណោះ។

រំឭក​ថា PSG ទំនង​ជា​មិន​ចាប់​អារម្មណ៍​លើ​ Icardi ឡើយ បើ​ទោះ​បី​ជា​រដូវ​កាល ២០១៩/២០ បង្ហាញ​ខ្លួន ៣១ ប្រកួត រូប​គេ​រក​បាន ២០ គ្រាប់ ជា​ស្ថិតិ​ល្អ​បំផុត​មួយ​នា​រដូវ​កាល​ដំបូង​សម្រាប់​កីឡាករ​ចំណូល​ថ្មី​ក៏​ដោយ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT