នៅ​ពេល​នេះ Tony ​រក​ដៃ​គូ​បាន​ហើយ ​នៅ UFC 249 ​

​ព្រឹត្តិការណ៍ UFC 249 ​បាន​ប្រកាស​ដៃ​គូ​ថ្មី​សម្រាប់​កីឡាករ​ Tony Ferguson ​ហើយ គឺ​កីឡាករ​ Justin Gaethje ដែល​ចូល​ខ្លួន​ជំនួស Khabib Nurmagomedov។​ដំបូង​ឡើយ Tony ​ត្រូវ​ជួប​ជាមួយ Khabib Nurmagomedov ​កីឡាករ​រុស្ស៊ី​ទេ ប៉ុន្តែ​ដោយសារ​តែ​កីឡាករ​នេះ​កំពុង​នៅ​ស្រុក​កំណើត ​ហើយ​ប្រទេស​នេះ​បាន​ដាក់​បម្រាម​មិន​ឱ្យ​មាន​ចេញ​ចូល​ផង ទើប​បាន​ជា Khabib ​មិន​អាច​ចូល​ប្រកួត​បាន។ ​លោក ​Dana White ប្រធាន UFC ​បាន​ប្រកាស​ថា​លោក​ស្វែង​រក​ដៃ​គូ​សម្រាប់ Tony ​​បាន​ហើយ គឺ​កីឡាករJustin Gaethje ។ ​

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​ទស្សនា ​ហើយ​ទី​កន្លែង​នៅ​មិន​ទាន់​រក​ឃើញ​នោះ​ទេ។​មាន​មតិ​ជា​ច្រើន​ចង់​ឱ្យ​ការ​ប្រកួត UFC ​លើក​នេះ​ផ្អាក​សិន ដោយសារ​តែ​បញ្ហា Covid-19 ​ប៉ុន្តែ​ត្រូវ​បាន​លោក White ​ច្រាន​ចោល ដោយសារ​តែ​លោក​បាន​ចុះ​កុងត្រា​ជាមួយ​ខាង​ទូរទស្សន៍​ជា​ច្រើន​មក​ហើយ មិន​អាច​រំសាយ​ចោល​បាន​នោះ​ទេ៕

ប្រភព៖ DalyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT