Van Dijk ថា​ចង់​សម្រេច​រឿង​មួយ​នេះ​ឲ្យ​បាន ប្រសិន​ត្រូវ​ចូល​និវត្តន៍​នៅ​ទឹកដី Anfield

នៅ​កិច្ច​សម្ភាសន៍​ថ្មី​មួយ​កីឡាករ Virgil van Dijk របស់​ហង្ស​ក្រហម Liverpool ​បាន​បញ្ជាក់​ទុក​ជា​មុន​ថា​ខ្លួន​ចង់​ក្លាយ​ជា​ការ​ចងចាំ​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​របស់​ហង្ស ប្រសិន​ណា​ត្រូវ​ចូល​និវត្តន៍​នៅ​ទឹកដី Anfield នា​ថ្ងៃ​ចុង​ក្រោយ​ក្នុង​អាជីព​បាល់ទាត់។

និយាយ​ប្រាប់ Sport ខ្សែ​ការពារ​សញ្ជាតិ​ហូឡង់​និយាយ៖ “តើ​ខ្ញុំ​អាច​ទទួល​បាន​ការ​ចងចាំ​បែប​ណា? ដូច​ទៅ​នឹង​វីរបុរស​នៅ Liverpool ផ្សេង​ទៀត ពោល​គឺ​ខ្ញុំ​ចង់​សម្រេច​រឿង​អស្ចារ្យ​បែបហ្នឹង​នៅ​ទី​នេះ”។

លោក​បន្ថែម​ថា៖ “ពិត​ណាស់​ខ្ញុំ​ចង់​ក្លាយ​ជា​ប្រភេទ​កីឡាករ​ដែល​គ្រប់​គ្នា​ចងចាំ ហើយ​ត្រលប់​មក Anfield វិញ បន្ទាប់​ពី​ចូល​និវត្ត ដោយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​គ្រួសារ​តែ​មួយ​នៅ​ទី​នេះ”។

រំឭក​ថា Van Dijk ​បាន​បង្ហាញ​ខ្លួន ២៩ ប្រកួត​ពេញ​នៅ Premier League រដូវ​កាល​នេះ ដោយ​រក​បាន ៤ គ្រាប់ និង Assist ១ គ្រាប់ ផង​ដែរ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT