Berbatov ​ជា​អតីត​កីឡាករ Man Utd ​ម្នាក់​ទៀត ចង់​ឱ្យ​ពាន Premier League ​ទៅ Liverpool ​

Berbatov ​ដែល​ជា​អតីត​កីឡាករ​របស់ Manchester United ​ថា​វា​មិន​យុត្តិធម៌​នោះ​ទេ ​ប្រសិន​បើ​ក្រុម Liverpool ​មិន​បាន​ពាន​រង្វាន់ Premier League ​រដូវ​កាល​នេះ​។លោក Klopp ​ត្រូវ​ការ​ឈ្នះ​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេស ​ជា​លើក​ដំបូង​វិញ​ក្នុង​រយៈ ពេល​៣០​ឆ្នាំ​មក​នេះ​។ ​តែ​គួរ​ឱ្យ​ស្ដាយ ​ដោយសារ​តែ​មេរោគ Covid-19 ​អុកឡុក​ខ្លាំង​ពេក​នៅ​អង់គ្លេស ​ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំង​អស់​ត្រូវ​ផ្អាក​សិន រង់ចាំ​ការ​គ្រប់គ្រង​មេរោគ​បាន ទើប​អាច​បើក​ដំណើរ​ការ​វិញ។ ​ដោយ​កាល​វិភាគ​នៃ​ការ​បើក​នោះ ​នៅ​មិន​ទាន់​ច្បាស់​នោះ​ទេ។

ជាមួយ​បញ្ហា​មិន​ដឹង​ពេល​នា​អាច​ត្រលប់​លេង​វិញ​បាន​នេះ​ហើយ ទើប​បាន​ជា​លោក Berbatov ​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ម្នាក់​របស់​ក្រុម​បិសាច​ក្រហម ​ចង់​ឱ្យ​អង់គ្លេស​ផ្ដល់​ពាន​រង្វាន់​នេះ​ទៅ​ហង្ស​ក្រហម​តែ​ម្ដង​ទៅ។ ​ពួកគេ​សក្ដិសម​ក្នុង​ការ​ទទួល​បាន​ពាន​នេះ ​ហើយ​ប្រសិន​បើ​មិន​បាន​ដោយសារ​តែ​មេរោគ Covid-19 ​នោះ​វា​មិន​យុត្តិធម៌​សម្រាប់​ពួកគេ​នោះ​ទេ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT