Real Madrid ​នឹង​យក ​Hakimi ​ត្រលប់​មក​វិញ​

Achraf Hakimi ​ជា​ខ្សែ​ការពារ​ស្លាប ​ដែល​អាច​ជួយ​ដល់​តំបន់​ប្រយុទ្ធ​បាន ​ដែល​ក្រុម Real Madrid ​ដាក់​ឱ្យ Dortmund ​ខ្ចី​ជើង​នា​រដូវ​កាល​នេះ​។​កីឡាករ​ម៉ារ៉ុក​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន​នៅ​ក្រុម Dortmund ​ដោយ​រូបគេ​អាច​ទៅ​លេង​នៅ​តំបន់​បម្រើ​បាន​ថែម​ទៀត​ផង។ ​ការ​លេង​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​ក្លឹប​ជា​ច្រើន ​រួម​ទាំង Dortmund ​ផង​ដែរ ​ចង់​ទិញ​យក​ដាច់​តែ​ម្ដង​ពី​ក្រុម Real Madrid ​នៅ​ពេល​រដូវ​កាល​ដោះដូរ​កីឡាករ​បើក​ខាង​មុខ។

តែ​សម្រាប់​ក្រុម​របស់​លោក Zidane ​វិញ ​ហាក់​ដូចជា​បាន​ដឹង​មុន​ពី​សមត្ថភាព​របស់ Hakimi ​នេះ​ទៅ​ហើយ។ ​ពួកគេ​បាន​បញ្ជាក់​ថា​នឹង​យក​ខ្សែ​ការពារ​រូប​នេះ​ត្រលប់​មក​វិញ ​ហើយ​កុងត្រា​របស់​គេ​នៅ​ក្លឹប​បច្ចុប្បន្ន​នេះ​មាន​ដល់​ឆ្នាំ​២០២៣​ឯ​ណោះ ដូច្នេះ​មិន​ពិបាក​នោះ​ទេ​ក្នុង​ការ​ហៅ​មក​វិញ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT