Kaka៖ “Ronaldo ​គឺ​ពិត​ជា​ល្អ តែ​សម្រាប់​ខ្ញុំ​បើ​ឲ្យ​រើស​ខ្ញុំ​សូម​យក Messi”

Kaka ដែល​ធ្លាប់​រួម​អាជីព​ជាមួយ​នឹង Cristiano Ronaldo ​កាល​ពី​នៅ​ក្លឹប Real Madrid ​ពុំ​បាន​ជ្រើសរើស​អតីត​មិត្ត​រួម​ក្រុម CR7 នោះ​ទេ នៅ​ជម្រើស​ដែល​ខ្លួន​គិត​ថា​ល្អ​បំផុត ពោល​គឺ​បង្វែរ​ទៅ​គូ​ប្រជែង Lionel Messi ទៅ​វិញ។

ឆ្លើយឆ្លង​នូវ​កម្មវិធី​សំណួរ​ចម្លើយ Q&A លើ​ប៉ុស្តិ៍​របស់ FIFA ​ជើង​ចាស់ Kaka និយាយ៖ “ខ្ញុំ​ធ្លាប់​លេង​ជាមួយ Cristiano គាត់​ពិត​ជា​អស្ចារ្យ​ណាស់ តែ​ខ្ញុំ​សូម​រើស​យក Messi ​ព្រោះ Messi គេ​ពោរពេញ​ដោយ​ទេពកោសល្យ និង​ការ​លេង​របស់​គេ​គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​បំផុត”។

យ៉ាងណាមិញ​អតីត​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល នៅ​តែ​សរសើរ​មិន​ដាច់​ពី​មាត់​ដល់ CR7 ដូច្នោះ​ថា៖ “Cristiano គេ​ជា​ម៉ាស៊ីន ដែល​មិន​ត្រឹម​តែ​រឹងមាំ ល្បឿន​លឿន តែ​ក៏​មាន​ចិត្តគំនិត​រឹងមាំ​ថែម​ទៀត ដោយ​គេ​រមែង​ចង់​លេង​និង​ឈ្នះ​គ្រប់​ការ​ប្រកួត ជា​រួម​យើង​ពិត​ជា​សំណាង​ដែល​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​របស់​យើង​មាន​ Messi និង Ronaldo”៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT