Casemiro៖ “ពេល​នេះ​ខ្ញុំ​លែង​គិត​ពី​ពាន LaLiga/UCL ហើយ តែ​រឿង​ចម្បង​គឺ​យក​ឈ្នះ​លើ​កូរ៉ូណា”

និយាយ​នៅ​បទសម្ភាសន៍​ថ្មី​មួយ​តាម​រយៈ​ Video Call ​ក្នុង​ការ​ចូលរួម​នៅ​កម្មវិធី​ជួយ​កុមារ ខ្សែ​បម្រើ​ក្លឹប Real Madrid កីឡាករ Casemiro បាន​និយាយ​ថា​ពេល​នេះ​ខ្លួន​លែង​គិត​រឿង​ចង់​ឈ្នះ​ពាន​រង្វាន់ LaLiga ឬ Champions League ត​ទៅ​ទៀត​ហើយ។

ខ្សែ​បម្រើ​ប្រេស៊ីល​និយាយ​ថា៖ “យើង​ពិត​ជា​ចង់​ឈ្នះ​ពាន LaLiga និង Champions តែ​ពេល​នេះ​ខ្ញុំ​លែង​គិត​អំពី​វា​ហើយ ពោល​គឺ​ចង់​ផ្តួល​វីរុស​កូរ៉ូណា​ឲ្យ​បាន​សិន ហើយ​ខ្ញុំ​គិត​ការ​ចូលរួម​ចំណែក​របស់​អ្នក​រាល់​គ្នា​គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត”។

លោក​សង្កត់​ធ្ងន់៖ “ការ​ប្រកួត​ដំបូង​គឺ​តតាំង​វីរុស​កូរ៉ូណា ជា​ពេល​ដែល​ត្រូវ​យក​ឈ្នះ​វីរុស​កូរ៉ូណា​ផ្ទាល់​តែ​ម្តង”។

បញ្ជាក់​ថា​នៅ​តារាង LaLiga គិត​ត្រឹម​ជុំ​ទី ២៧ ក្លឹប Real Madrid នៅ​ចាញ់​ ២ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង Barcelona។ នៅ UCL ស្តេច​ស​ត្រូវ​តតាំង​ជើង​ទី ២ ទល់​ក្លឹប Man City ខណៈ​ដែល​ជើង​ទី ១ Real បរាជ័យ​ ១-២ នៅ​ដី​ខ្លួន​ឯង៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT