AT Madrid ​រំពឹង​យក Rakitic បាន​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​

​ក្រុម Atletico Madrid ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ Rakitic ​ពី​ក្រុម FC Barcelona ​នា​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ។

​Rakitic ​ត្រូវ​បាន​ក្លឹប Barcelona ​ព្យាយាម​លក់​ចេញ​តាំង​ពី​រដូវ​កាល​មុន​ម្ល៉េះ ដោយ​គ្រា​នោះ Inter Milan ​ជា​អ្នក​ចង់​បាន។ តែ​ដោយសារ​តែ​សាមី​ខ្លួន​ចង់​បន្ដ​លេង​នៅ​អេស្ប៉ាញ​នេះ​ទៀត ទើប​បាន​ជា​មិន​អាច​មាន​ការ​ដោះដូរ​បាន។ ដោយ​ឡែក​សម្រាប់​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​វិញ ​កីឡាករ​ក្រូអាត​នេះ ​អាច​នឹង​ត្រូវ​ចាកចេញ​ហើយ ព្រោះ​ក្លឹប​ជា​ច្រើន​កំពុង​តាម​ទិញ។​

​ក្នុង​នោះ AT Madrid ​មាន​ភាគរយ​ច្រើន​ជាង​គេ។ ​ពួកគេ​សង្ឃឹម​ថា​តម្លៃ​ខ្លួន​១៧​លាន​ផោន ​គឺ​ល្មម​ក្នុង​ការ​នាំ​យក​អ្នក​នាំ​លេង​របស់ Barcelona ​នេះ​បាន​ហើយ។ ​ខណៈ​ដែល​ក្រុម​នៅ​អង់គ្លេស Man Utd ​ក៏​បង្ហាញ​ការ​ចាប់​អារម្មណ៍​ដែរ តែ​ពិបាក​បន្តិច ព្រោះ​ក្រុម AT Madrid ​ហាក់​ដូចជា​ស្និទ្ធស្នាល​ជាង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT