Van Dijk ថា​តាំង​ពី​គេ​តម្រូវ​ឲ្យ​នៅ​ផ្ទះ​មក លោក​បាន​មើល​តែ​ប្រកួត​ចាស់​មួយ​នេះ​គត់

ខ្សែ​ការពារ​ដ៏​សំខាន់​របស់​ក្លឹប​ហង្ស​ក្រហម Liverpool គឺ​កីឡាករ Virgil van Dijk បាន​និយាយ​ថ្មីៗ​នេះ ពី​ប្រកួត​តែ​មួយ​គត់​ដែល​លោក​បាន​មើល​សារ​ឡើង​វិញ បន្ទាប់​ពី​មាន​ពេល​​នៅ​ផ្ទះ​ច្រើន​ក្នុង​អំឡុង​ស្ថានភាព​នៃ​ការ​ផ្ទះ​ជំងឺ COVID-19។

ប្រកួត​មួយ​នោះ​គឺ​អំឡុង​ពេល​លោក​លេង​ឲ្យ​ក្លឹប​នៅ​ប្រទេស​ហូឡង់​ គឺ​ក្លឹប​ដំបូង Groningen មុន​ផ្លាស់​ទៅ​លីគ​ដទៃ។

ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប Van Dijk និយាយ៖ “ខ្ញុំ​មិន​បាន​មើល​ការ​ប្រកួត​បាល់ទាត់​ច្រើន​នោះ​ទេ​ និយាយ​ឲ្យ​ត្រង់ ជា​ពិសេស​រដូវ​កាល​នេះ ខ្ញុំ​មិន​បាន​មើល​ប្រកួត​សារ​ឡើង​វិញ​ណា​ទាំង​អស់ លើកលែង​តែ​ពេល​នេះ​គឺ​ខ្ញុំ​បាន​មើល​ប្រកួត​មួយ​លើ​ទូរទស្សន៍​ ដែល​ជា​ប្រកួត​ដំបូង​របស់​ខ្ញុំ​នៅ​ហូឡង់ គ្រា​នោះ​ខ្ញុំ​លេង​នៅ​តំណែង​ការពារ​ស្តាំ”។

គួរ​រំឭក​ថា​គ្រា​នោះ Van Dijk ទើប​មាន​វ័យ ១៨ ឬ ១៩ ឆ្នាំ​តែ​ប៉ុណ្ណោះ គ្រា​លេង​ឲ្យ Groningen រហូត​ដល់​ពេល​ផ្លាស់​មក Celtic នៅ​ឆ្នាំ ២០១៣ និង​ផ្លាស់​ទៅ Southampton ឆ្នាំ ២០១៥ ហើយ​នៅ Liverpool ជា​ក្លឹប​បច្ចុប្បន្ន៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT