Barcelona ​នឹង​យក Griezmann ​បាន​ដួរ​យក Neymar ​មក​វិញ​

​ក្រុម FC Barcelona ​នឹង​យក​ខ្សែ​ប្រយុទ្ធ Griezmann ​ជា​ថ្នូរ​ដើម្បី​ទៅ​ចរចា​ជាមួយ​ក្រុម PSG ​ក្នុង​ការ​នាំ​យក Neymar ត្រលប់​ទៅ​អេស្ប៉ាញ​វិញ​។

​Griezmann ​ទើប​តែ​ចូល​រួម​​ជាមួយ​ក្រុម Barcelona ​កាល​ពី​ដើម​រដូវ​កាល​នេះ​ទេ ​ក្នុង​តម្លៃ​១០៨​លាន​ផោន​ផ្លាស់​ពី​ក្រុម Atletico Madrid ​មក។ ​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់​ម្នាក់ ​កីឡាករ​បារាំង​ខាង​លើ​នេះ ​លេង​បាន​ដូច​អ្វី​ដែល​អ្នក​គាំទ្រ​គិត​ឡើយ។ ​រូបគេ ​ហាក់​ដូចជា​ពិបាក​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​តាម​ទម្រង់​លេង​របស់​ក្រុម​អ្នក​មាន​បុណ្យ​ខ្លាំង​ណាស់។

​ដោយសារ​តែ​ដូច្នេះ​ហើយ ទើប​មាន​ដំណឹង​ថា​ក្រុម​អ្នក​មាន​បុណ្យ​ចង់​បញ្ចេញ​គេ​វិញ​ហើយ។ ​ក្នុង​នោះ Barca ​ចង់​បាន Neymar ​ត្រលប់​មក​វិញ ​ហើយ​យក Griezmann ​នេះ​ហើយ ​ជា​ថ្នូរ​និង​បន្ថែម​លុយ​ខ្លះ​ទៀត ​ដើម្បី​ឱ្យ​ក្រុម PSG ​យល់​ព្រម៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT