Oliver Kahn ​ថា​អ្នក​ចាំទី​ម្នាក់​នេះ អនាគត​អាច​ជំនួស Neuer ​បាន​

​Neuer ​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី​នៅ​ក្រុម Bayern Munich ​នោះ​ទេ​កាល​ពី​ពេល​កន្លង​ទៅ ​ហើយ​ក៏​មាន​ដំណឹង​ថា​ក្រុម​ជា​ច្រើន​ដូចជា Chelsea ​ជា​ដើម​កំពុង​ចរចា​ចង់​បាន​រូបគេ​ផង​ដែរ។

​ជាមួយ​ដំណឹង​នេះ ​លោកOliver Kahn ​ដែល​មាន​​តួ​នាទី​នៅ​ក្លឹប Bayern Munich ​ដែរ​នោះ ​បាន​និយាយ​ថា​លោក​ជឿ​ជាក់ Neuer ​នឹង​មិន​ចាកចេញ​ពី​ក្រុម​ឡើយ។ តែ​ទន្ទឹម​គ្នា​នេះ ​Bayern Munich ​ក៏​ទើប​តែ​ចុះ​កុងត្រា​យក​អ្នក​ចាំទី​ថ្មី​ម្នាក់ ​ជាមួយ​រយៈ ពេល​ដល់​ទៅ​៥​ឆ្នាំ​ផង​ដែរ។ ម្នាក់​ថ្មី​នោះ ឈ្មោះ​ថា​Alexander Nubel ដែល​ជា​អ្នកចាំទី​របស់​ក្រុម ​Schalke ។

Kahn ​បាន​និយាយ​ដូច្នេះ​ថា​៖ “Nubel ​យើង​បាន​ផ្ដល់​ទំនុក​ចិត្ត​ខ្ពស់​ដល់​រូបគេ។ គេ​ជា​អ្នក​ចាំទី​មាន​ទេព​កោសល្យ​ម្នាក់ ​ដែល​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​ទៅ​មុខ​ទៀត ប៉ុន្តែ​ក៏​ត្រូវ​ការ​រៀន​សូត្រ​ពី​រាម​ច្បង Neuer ​ផង​ដែរ។ វា​មិន​មាន​ឱកាស​ច្រើន​ទេ ​ក្នុង​ការ​រៀន​សូត្រ​ពី​អ្នក​ចាំទី​ល្អ​បំផុត​លើ​លោក​នេះ​”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT