Spurs ​មាន​ទំនុក​ចិត្ត​អាច​ចង​ជើង Kane ​បាន​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ

​ក្រុម Spurs ​បាន​បង្ហាញ​ទំនុក​ចិត្ត​ខ្ពស់​ថា​នឹង​អាច​ចង​ជើង​ខ្សែ​ប្រយុទ្ធ Harry Kane ​បាន​នា​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ បើ​ទោះ​ជា​មាន​ក្លឹប​ធំ​ៗ​ ជា​ច្រើន​ចង់​បាន​រូប​គេ​ក៏​ដោយ។

​កាល​ពី​ម្សិលមិញ​នេះ​មាន​ដំណឹង​ថា​ក្លឹប Manchester City ​និង Liverpool ​កំពុង​សម្លឹង​មើល Kane ​របស់​ក្រុម Spurs ​នេះ​ជា​ខ្លាំង ព្រោះ​ថា​រូបគេ​ជា​កីឡាករ​អង់គ្លេស ​មាន​ប្រជាប្រិយភាព​ម្នាក់។ ​ដោយ​ឡែក​អ្នក​វិភាគ​ជា​ច្រើន​ក៏​បាន​ផ្ដល់​យោបល់​ថា Kane ​ក៏​តែ​ចាកចេញ​ពី Spurs ​នៅ​ពេល​នេះ​ដែរ ប្រសិន​ណា​បើ​រូបគេ​ចង់​មាន​ឱកាស​បាន​លើក​ពាន​រង្វាន់​ធំ​ៗ​ដូច​កីឡាករ​ល្បី​ៗ​ដទៃ​ទៀត។

​ត្បិត​តែ​យ៉ាង​នេះ​ក្ដី សម្រាប់​ក្រុម​លោក jose Mourinho ​វិញ​យល់​ឃើញ​ថា​រូបគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឃាត់​ខ្សែ​ប្រយុទ្ធ​ដែល​មាន​តម្លៃ​ផ្ដាច់​កុងត្រា​ដល់​ទៅ​២០០​លាន​ផោន​នេះ។ ​ការ​មាន​ទំនុក​ចិត្ត ​ក៏​ព្រោះ​តែ​បច្ចុប្បន្ន​រូបគេ​សល់​កុងត្រា​ដល់​ទៅ​៤​ឆ្នាំ​ទៀត​ឯ​ណោះ ​ហើយ​ជាមួយ​តម្លៃ​ដល់​ទៅ​២០០​លាន​ផោន​នេះ ​ក្នុង​គ្រា​មាន​មេរោគ Covid-19 ​គឺ​ក្រុម​ដទៃ​ទៀត នឹង​មិន​មាន​លទ្ធភាព​ក្នុង​ការ​បញ្ចេញ​កញ្ចប់​ប្រាក់​ដល់​ទៅ​ច្រើន​សន្ធឹកសន្ធាប់​នេះ​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT