Solskjaer សម្លឹង​ឃើញ​ចំណូល​ថ្មី​តម្លៃ​កប់​លាន​មួយ​រូប​របស់ Juventus

ត្បិត​បើ​ទើប​ផ្លាស់​មក​ចូលរួម​នៅ Juventus កាល​ពី​រដូវ​ក្តៅ ប៉ុន្តែ​ខ្សែ​ការពារ​ Matthijs de Ligt បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លឹប​កំពូល Manchester United មួយ​បាត់​ទៅ​ហើយ ពោល​គឺ​លោក Ole Gunnar Solskjaer ហាក់​ពេញ​ចិត្ត​ខ្សែ​ការពារ​សញ្ជាតិ​ហូឡង់​រូប​នេះ​ជា​ខ្លាំង។

តាម​សារព័ត៌មាន ESPN បាន​ចុះ​ផ្សាយ​ថា​អ្នកចាត់ការ​នៅ Old Trafford ​ចង់​បំបែក​តម្លៃ​ខ្លួន​ថ្មី​ក្នុង​ការ​នាំ​យក​យុវជន​លេង​នៅ​តំណែង​ការពារ​រូប​នេះ ចេញ​ពី​ទឹកដី Turin។
យ៉ាងណាមិញ​តាម​ការ​យល់​ឃើញ​ពី​ប្រភព​ដដែល​ក៏​បាន​ទម្លាយ​ថា​វា​ជា​ការ​ចុះ​ហត្ថលេខា​ដ៏​លំបាក​មួយ ព្រោះ De Ligt ត្រូវ​បាន Juve នាំ​យក​ក្នុង​គោលជំហរ​ឲ្យ​ឈរ​ជើង​រយៈ​ពេល​យូរ ជំនួស​ខ្ញី​ចាស់ Chiellini និង Bonucci។

យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា​នៅ​ទីផ្សារ​ដោះដូរ​បន្ទាប់ ​ខណៈ​ដែល De Ligt តម្លៃ​នាំ​ចូល​ពី Ajax ​ថ្លៃ ៨៥ លាន​ផោន អ៊ីចឹង Juventus ក៏​ទំនង​ឡើង​តម្លៃ​ខ្លួន​រូប​គេ​ក្បែរ ១០០ លាន​ផោន​ក៏​ថា​បាន៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT