“Klopp ចង់​បោះ​ ៨០ លាន​ទាក់​យក​ខ្សែ​ប្រយុទ្ធ​ Barca មួយ​រូប” – Sport

តាម​របាយការណ៍​ពី​សារព័ត៌មាន Sport របស់​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ​ថា​លោក Jurgen Klopp កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប Ousmane Dembele របស់​ក្លឹប FC Barcelona ហើយ​មាន​បំណង​ចង់​នាំ​យក​មក Anfield នៅ​រដូវ​ក្តៅ​ខាង​មុខ។

អ្នក​ទាំង​ពីរ​ធ្លាប់​ជោគជ័យ​រួម​គ្នា រយៈ​ពេល​ខ្លី អំឡុង​ពេល​ Klopp ដឹកនាំ​នៅ Dortmund ​ហើយ​ក្នុង​នាម​ជា​អ្នក​គាំទ្រ​កីឡាករ​បារាំង​មួយ​រូប​ស្រាប់​ផង​នោះ លោក​ក៏​ចង់​ណែនាំ​ឲ្យ Liverpool ពិចារណា​ក្នុង​ការ​ចំណាយ​ប្រមាណ ៨០ លាន​ផោន​ដើម្បី​ថ្ពក់​យក​កីឡាករ​លេង​នៅ​តំណែង​ស្លាប​រូប​នេះ។

សម្រាប់ Demble ក្រោយ​ដើរ​ចេញ​ពី Dortmund នៅ​ឆ្នាំ ២០១៧ ជាមួយ​តម្លៃ​ខ្លួន ១៣៦ លាន​ផោន រូប​គេ​បាន​រង​របួស​ញាំញី​លើ​ទីលាន​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ Barca ក៏​ចង់​ដក​ចិត្ត​យក​អ្នក​ថ្មី​ម្តងៗ ដោយ​តាម​ចចាមអារ៉ាម​ថា​ចង់​ចុះ​ហត្ថលេខា​យក Martinez មិត្ត​រួម​ជម្រើស​ជាតិ Messi។

បែប​នេះ​ប្រសិន​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ថ្មី​ចូល​ទឹកដី Camp Nou ទទួល​បាន​ជោគជ័យ ភាគរយ​នៃ​ការ​លក់ Dembele ឲ្យ​ទៅ Liverpool ក៏​អាច​នឹង​កើត​ឡើង​ទៅ​បាន​ដូច​គ្នា ពោល​គឺ​ស៊ីសង​លើ​ការ​ចរចា​ផ្ទាល់​រវាង​ភាគី​ទាំង​សង​ខាង៕

ប្រភព៖ AF

  • “Klopp ចង់​បោះ​ ៨០ លាន​ទាក់​យក​ខ្សែ​ប្រយុទ្ធ​ Barca មួយ​រូប” – Sport