អំឡុងពេលសម្រាកនេះ Lukaku ចាប់ផ្ដើមរៀនវគ្គគ្រូបង្វឹកតាម Online

កីឡាករ Lukaku ​ត្រូវ​បាន​គេ​ដឹង​ថា​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​គ្រូ​បង្វឹក​របស់ UEFA ​ហើយ អំឡុង​ពេល​សម្រាក​មិន​បាន​លេង​បាល់ទាត់​ដោយសារ​តែ​មេរោគ Covid-19 ​នេះ​។Lukaku ​បាន​ចុះ​ឈ្មោះ​រៀន​វគ្គ​នេះ ​ជាមួយ​មិត្ត​រួម​សញ្ជាតិ Axel Witsel ​។ ​ការ​រៀន​នេះ ​នឹង​ចាប់​ផ្ដើម អំឡុង​ពេល​សម្រាក​ដោយសារ​តែ​មេរោគ Covid-19 ​រាតត្បាត។ ​ការ​រៀន​នេះ ​ជា​រឿង​ល្អ​មួយ​សម្រាប់​ពួកគេ ​នៅ​ពេល​ទំនេរ​សម្រាក​ក្នុង​ផ្ទះ ​ខណៈ​ដែល​កីឡាករ​ដទៃ​ទៀត​ជា​ច្រើន​ក៏​ចាប់​ផ្ដើម​ងាក​មក​រៀន​វគ្គ​ខ្លី​នេះ​ដែរ។ រំលឹក​ថា​កីឡាករ​មាឌ​ធំ​របស់ Inter Milan ​កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះ ព្រោះ​មិន​អាច​ចាកចេញ​ទៅ​ណា​បាន​នោះ​ទេ។

ដោយ​ឡែក​លីគ​អ៊ីតាលី ក៏​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ ព្រោះ​ការ​ឆ្លង​រោគ Covid-19 ​ក្នុង​ប្រទេស​នេះ មិន​ទាន់​មាន​ភាព​ធូរ​ស្បើយ​ច្រើន​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT