សម្ដី​ចាស់ Balotelli៖ “ថ្ងៃ​ដែល Liverpool លើក​ពាន​ PL ​នោះ​ក៏​ជា​ថ្ងៃ​អវសាន​របស់​ពិភពលោក”

រំឭក​សម្តី​ចាស់​មួយ​ឃ្លា​របស់ Mario Balotelli ដែល​ធ្លាប់​បាន​និយាយ​កាល​ពី​ឆ្នាំ ២០១២ បាន​នឹង​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​ហាក់​មាន​ការ​ស្រងាក​ចិត្ត​ជា​ខ្លាំង ព្រោះ​សម្ដី​និង​ស្ថានភាព​បច្ចុប្បន្ន​វា​សឹង​តែ​ប្រហែល​គ្នា​ទៅ​ហើយ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី ​ក៏​ធ្លាប់​រួម​អាជីព​នៅ​ហង្ស​បាន​ ២ ឆ្នាំ​​ដែរ​នៅ​រដូវ​កាល ២០១៤-១៦ ប៉ុន្តែ​ក្រឡេក​ទៅ​សម្តី​របស់​គេ​ធ្លាប់​និយាយ​នា​ឆ្នាំ ២០១២ (ចន្លោះ​ពេល​លេង​ឲ្យ Man City) គឺ​ធ្វើ​ស៊ី​ផ្លូវ​ចិត្ត​អ្នក​គាំទ្រ Liverpool ជា​ខ្លាំង។

Balotelli ធ្លាប់​និយាយ​កាល​នោះ​ថា៖ “នៅ​ថ្ងៃ​ដែល Liverpool អាច​លើក​ពាន Premier League វា​គឺ​ជា​ថ្ងៃ​អវសាន​របស់​ពិភពលោក​ទាំង​មូល”។

បើ​ធៀប​នឹង​មក​ទល់​បច្ចុប្បន្ន Liverpool គឺ​ប៊ិះ​នឹង​មាន​កម្រិត​ពិន្ទុ​លើក​ពាន​ស្វ័យប្រវត្តិ​ទៅ​ហើយ ប៉ុន្តែ​ដោយសារ​ការ​រាតត្បាត​នៃ​បញ្ហា​សកល​នៃ​វីរុស COVID-19 ដែល​រយៈ​ពេល​ជិត ៤ ខែ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​កន្លះ​លាន​នាក់ និង​ផ្តាច់​ជីវិត​មនុស្ស​អស់​ជាង ២៤ ០០០ នាក់​។ តើ​ពិត​ទេ​ COVID-19 ជា​សញ្ញា​នៃ​ភាព​អវសាន​របស់​ពិភពលោក​ឈាន​ចូល​មក​ដល់?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT