Rivaldo ​ថា Barcelona ​ឱ្យ​តែ​ទិញ Neymar ​មក​វិញ ដឹង​តែ​ខ្លាំង​ដូច​ដើម​

លោក Rivaldo ​វីរបុរស​បាល់ទាត់​ប្រេស៊ីល ​យល់​ឃើញ​ថា​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​នៅ​ខ្វះ​តំបន់​ប្រយុទ្ធ​ដដែល ​ហើយ​ប្រសិន​បើ​ទិញ​យក Neymar ​ត្រលប់​ទៅ​វិញ​ហ្នឹង​ល្អ​មិន​ខាន។Neymar ​បាន​ចាកចេញ​ពី​អេស្ប៉ាញ​ទៅ​រួម​រស់​ជាមួយ​ក្រុម PSG ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ ​ទៅ​លេង​នៅ​បារាំង​នេះ ​កីឡាករ​ប្រេស៊ីល​ត្បិត​តែ​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​មែន ប៉ុន្តែ​រូបគេ​មិន​អាច​សម្រេច​បំណង​ឈ្នះ​ពា​នរង្វាន់​ធំ​ៗ​បាន​នៅ​ឡើយ​ទេ។ ហើយ​កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ ក៏​មាន​ដំណឹង​ថា​ក្រុម Barca ​ចង់​នាំ​យក​រូបគេ​មក​វិញ​ផង​ដែរ។

ចំពោះ​បញ្ហា​នេះ ​លោក Rivaldo ​យល់​ឃើញ​ថា​ក្រុម​អ្នក​មាន​បុណ្យ​នៅ​ខ្វះ​តំបន់​ប្រយុទ្ធ​ដដែល។ ​ពួកគេ​នៅ​មិន​ទាន់​រក​កីឡាករ​មក​ជំនួស Neymar ​បាន​នៅ​ឡើយ​ទេ។ ​ដូច្នេះ​ប្រសិន​បើ​អាច ​ទិញ​យក Neymar ​មក​វិញ ​នោះ​ក្រុម​អ្នក​មាន​បុណ្យ​នឹង​ខ្លាំង​ដូច​ដើម​មិន​ខាន៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT