Bayern ដាក់​សំណើ​ចង់​ផ្តល់​ជូន Alba ដោះដូរ​យក​កីឡាករ​សំខាន់​ម្នាក់​ពី Man City

ក្លឹប​ Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​រៀបចំ​សំណើ​ក្នុង​ការ​ដោះដូរ​ស្មើ​នូវ​កីឡាករ David Alba យក Leroy Sane របស់​ក្លឹប​ Manchester City នា​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ។ នេះ​បើ​តាម​សារព័ត៌មាន Bild បាន​ចុះ​ផ្សាយ។

ក្លឹប​យក្ស​នៅ Bundesliga ​ហាក់​អន់​ខ្សោយ​តំបន់​ប្រយុទ្ធ​ស្លាប ដែល​រុញ​ឲ្យ​មាន​ការ​ចង់​បាន Sane ជា​ចាំ​បាច់ ណា​មួយ​រ៉ាដា​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ គឺ​ក្លឹប​សម្លឹង​ឃើញ​យូរ​ណាស់​មក​ហើយ។ ការ​ដោះដូរ​លំដាប់​ខ្ពស់​មួយ គឺ Bayern ហ៊ាន​ផ្តល់​ជូន​ខ្សែ​ការពារ​ស្លាប​អូទ្រីស​ជា​ថ្នូរ (ទំហំ​លុយ​បន្ថែម​បែប​ណា​មិន​បញ្ជាក់)។

រំឭក​ថា Alaba ​ក៏​មាន​ក្លឹប​នៅ LaLiga ធំៗ​ផ្សេង​ទៀត​សម្លឹង​ឃើញ​រូប​គេ​ដូច​គ្នា ​បន្ទាប់​ពី​ចូលរួម​ជា​ចំណែក​ជួយ​ឲ្យ Bayern ឡើង​ឈរ​កំពូល​តារាង​រដូវ​កាល​នេះ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT