Barcelona ​នឹង​កាត់​ប្រាក់​ខែ​កីឡាករ​ខ្លះ ​ក្រោយ​ពី​ពួកគេ​បាន​យល់​ព្រម​

​ក្រុម FC Barcelona ​មាន​គម្រោង​កាត់​ប្រាក់​ឈ្នួល​កីឡាករ​ខ្លះ ​អំឡុង​ពេល​ពួកគេ​សម្រាក ​មិន​មាន​សកម្មភាព​នេះ ​ដើម្បី​ទ្រទ្រង់​ក្លឹប​។​ប្រធាន​ក្លឹប ​បាន​ប្រជុំ​ជាមួយ Lionel Messi ​ដែល​ជា​ប្រធាន​ក្រុម ​ក្នុង​ការ​រក​ដំណោះស្រាយ​អំឡុង​ពេល​មេរោគ Covid-19 ​វាយ​លុក​ខ្លាំង​នេះ​។ ​ក្នុង​នោះ ​អ្វី​ដែល​អាច​សម្រេច​បាន​និង​លើក​មក​និយាយ​មុន​គេ គឺ​ការ​បន្ថយ​ប្រាក់​ឈ្នួល​របស់​កីឡាករ​ខ្លះ។ ​ការ​ធ្វើ​បែប​នេះ ​ដើម្បី​បន្ថយ​ការ​ចំណាយ​របស់​ក្លឹប ខណៈ​ដែល​ពេល​នេះ​មិន​មាន​សកម្មភាព​ប្រកួត ​ក្លឹប​ក៏​មិន​អាច​រក​ចំណូល​បាន​ច្រើន​ដូច​មុន​ដែរ។

​រំលឹក​ថា​នៅ​អេស្ប៉ាញ ​មាន​ករណី​ឆ្លង​និង​ស្លាប់​ច្រើន​មិន​ធម្មតា​នោះ​ទេ បន្ទាប់​ពី​ប្រទេស​អ៊ីតាលី។ ​បច្ចុប្បន្ន​សាលា​រៀន កន្លែង​កម្សាន្ត​នានា បាន​ផ្អាក​អស់​ទៅ​ហើយ ដើម្បី​ទប់ទល់​នឹង​ការ​រីករាលដាល​នៃ​មេរោគ Covid-19 ​នេះ​៕ក្រុម FC Barcelona ​មាន​គម្រោង​កាត់​ប្រាក់​ឈ្នួល​កីឡាករ​ខ្លះ ​អំឡុង​ពេល​ពួកគេ​សម្រាក ​មិន​មាន​សកម្មភាព​នេះ ​ដើម្បី​ទ្រទ្រង់​ក្លឹប​។

ប្រធាន​ក្លឹប ​បាន​ប្រជុំ​ជាមួយ Lionel Messi ​ដែល​ជា​ប្រធាន​ក្រុម ​ក្នុង​ការ​រក​ដំណោះស្រាយ​អំឡុង​ពេល​មេរោគ Covid-19 ​វាយ​លុក​ខ្លាំង​នេះ​។ ​ក្នុង​នោះ ​អ្វី​ដែល​អាច​សម្រេច​បាន​និង​លើក​មក​និយាយ​មុន​គេ គឺ​ការ​បន្ថយ​ប្រាក់​ឈ្នួល​របស់​កីឡាករ​ខ្លះ។ ​ការ​ធ្វើ​បែប​នេះ ​ដើម្បី​បន្ថយ​ការ​ចំណាយ​របស់​ក្លឹប ខណៈ​ដែល​ពេល​នេះ​មិន​មាន​សកម្មភាព​ប្រកួត ​ក្លឹប​ក៏​មិន​អាច​រក​ចំណូល​បាន​ច្រើន​ដូច​មុន​ដែរ។​រំលឹក​ថា​នៅ​អេស្ប៉ាញ ​មាន​ករណី​ឆ្លង​និង​ស្លាប់​ច្រើន​មិន​ធម្មតា​នោះ​ទេ បន្ទាប់​ពី​ប្រទេស​អ៊ីតាលី។ ​បច្ចុប្បន្ន​សាលា​រៀន កន្លែង​កម្សាន្ត​នានា បាន​ផ្អាក​អស់​ទៅ​ហើយ ដើម្បី​ទប់ទល់​នឹង​ការ​រីករាលដាល​នៃ​មេរោគ Covid-19 ​នេះ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT