ទោះ​ស៊ី​ហង្ស ៣-០ ​ថ្ងៃ​មុន Deeney នៅ​និយាយ​ច្បាស់​ថា​ចង់​ឲ្យ Liverpool លើក​ពាន​រដូវ​កាល​នេះ

កាល​ពី​ដើម​ខែ​មិនា​កន្លង​ទៅ​ក្រុម​ Watford បាន​យក​ឈ្នះ​ទៅ​លើ​ហង្ស​ក្រហម Liverpool ៣-០ ដែល​នោះ​ជា​បរាជ័យ​លើក​ដំបូង​ក្នុង​លីគ​សម្រាប់​ក្រុម​របស់​លោក Jurgen Klopp។

បែបណាមិញ​កីឡាករ Troy Deeney របស់ Watford នៅ​តែ​សរសើរ​ពី​លទ្ធផល​ជោគជ័យ​របស់ Liverpool ហើយ​ប្រកាស​ក្តែងៗ​ថា​ចង់​ឃើញ​ហង្ស​លើក​ពាន​ EPL រដូវ​កាល ២០១៩/២០ នេះ។

ប្រាប់​សារព័ត៌មាន BBC ខ្សែ​ប្រយុទ្ធ Watford និយាយ៖ “ខ្ញុំ​មិន​ដឹង​ថា​យើង​ពេល​ណា​ឬ​យើង​អាច​បញ្ចប់​រដូវ​កាល​ដោយ​បែប​ណា​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ចង់​បាន​ភាព​យុត្តិធម៌​មួយ ប្រសិន​គ្រប់​យ៉ាង​ត្រូវ​រំសាយ​គឺ Liverpool ​ជា​អ្នក​រង​គ្រោះ​ខ្លាំង​បំផុត”។

លោក​បន្ថែម៖ “អ្នក​រាល់​គ្នា​ចង់​ឃើញ Liverpool ឈ្នះ​ពាន​ពេល​នេះ ​ព្រោះ​ពួក​គេ​ធ្វើ​បាន​ល្អ​ណាស់ ជា​រួម​ខ្ញុំ​មិន​គិត​ពី​កាលបរិច្ឆេទ​បែប​ណា​នោះ​ទេ សំខាន់​គឺ​ការ​លេង​ដោយ​មាន​សុវត្ថិភាព​បំផុត”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT