Neymar ជិះយន្ដហោះឯកជននៅស្រុកកំណើត ក្រោយបារាំងកំពុងផ្ទុះខ្លាំង Covid-19

ខ្សែ​ប្រយុទ្ធ Neymar ​របស់​ក្រុម PSG ​បាន​ជិះ​យន្ដហោះ​ឯក​ជន​ចាកចេញ​ពី​ទីក្រុង​បារីស​ទៅ​ប្រទេស​ប្រេស៊ីល ​មុន​ពេល​ប្រទេស​នេះ​បាន​ប្រកាស​បិទ​មិន​ឱ្យ​ចេញ​ចូល​។

​Neymar ​បាន​ចាកចេញ​ពី​បារាំង​នេះ ជាមួយ​មិត្ត​រួម​សញ្ជាតិ​របស់​ខ្លួនThiago Silva។ ​ពួកគេ​បាន​ធ្វើ​ដំណើរ​ចាកចេញ​មុន​ពេល បារាំង​បាន​ប្រកាស​បិទ​ការ​ចេញ​ចូល​ក្នុង​ប្រទេស​ទាំង​អស់ ​ហើយ​ការ​ទៅ​នេះ​ដែរ ​ក៏​រូបគេ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្លឹប​ផង​ដែរ។ ​មួយ​វិញ​ទៀត ​នៅ​បារាំង​លីគ​ទាំង​អស់​ក៏​បាន​ប្រកាស​ផ្អាក​សិន ​ដោយ​មិន​ទាន់​រក​ឃើញ​ពេល​វេលា​ច្បាស់លាស់​ដើម្បី​ត្រលប់​វិញ​នៅ​ឡើយ​ទេ។

​រំលឹក​ថា​បារាំង ​មាន​មនុស្ស​ឆ្លង​មេរោគ Covid-19 ​រហូត​ដល់​៩ ១៣៤​នាក់​ហើយ ​និង​មាន​អ្នក​ស្លាប់​២៦៤​នាក់ ​ដោយ​អ្នក​ស្លាប់​ភាគច្រើន​សុទ្ធ​តែ​មាន​ជំងឺ​ផ្សេង​ទៀត​ក្នុង​ខ្លួន។ ​រដ្ឋបាល​ប្រទេស​នេះ ​បាន​ប្រកាស​ឱ្យ​បិទ​ប្រទេស​ទាំង​មូល ​ដើម្បី​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​មេរោគ​នេះ​៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT