អង់គ្លេស ​ត្រៀម​បិទ Modric ​មិន​ឱ្យ​មាន​ឱកាស​ចន្លោះ​នោះ​ទេ​យប់​នេះ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​ត្រូវ​លេង​ទល់​ក្រុម​ក្រូអាត ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FIFA World Cup 2018 ​នា​ម៉ោង​១​រំលង​អាធ្រាត្រ​នេះ ​ដើម្បី​សម្រេច​យក​១​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។

អង់គ្លេស ​ត្រូវ​បាន​អ្នក​វិភាគ​ជា​ច្រើន​គិត​ថា​នឹង​យក​ឈ្នះ​លើ​ក្រុម​ក្រូអាត​បាន។ ខណៈ ដែល​ការ​យក​ឈ្នះ​នោះ ​ត្រូវ​តែ​រក​វិធី​សាស្ត្រ​កាត់​ផ្ដាច់​ចង្វាក់​លេង​របស់ Luka Modric ​និង Rakitic ​ឱ្យ​បាន។ ​កីឡាករ​ឆ្នើម​២​នាក់​នេះ ​ជា​ពិសេស Modric ​តែ​ម្ដង ​ជា​អ្នក​នាំ​លេង​សំខាន់​បំផុត​ក្នុង​ក្រុម​ជម្រើស​ជាតិ​ក្រូអាត។ ខ្សែ​បម្រើ​និង​ជា​ប្រធាន​ក្រុម​ក្រូអាត​នេះ ​ពិត​ជា​សំខាន់​ទាំង​ការ​លេង​ការពារ​​និង​ប្រយុទ្ធ​ខាង​លើ ប្រសិន​បើ​អង់គ្លេស ​បើក​ឱកាស​ឱ្យ​រូបគេ​មាន​បាល់​លេង​ច្រើន ​នោះ​ឱកាស​ក្រូអាត​ឈ្នះ​ក៏​មាន​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ។

ខណៈ​ដែល​អង់គ្លេស​ភ្លាម ក៏​មិន​អាច​ធ្វើ​ការ​វាយ​សម្រុក​ដោយ​មិន​ប្រុងប្រយ័ត្ន​ទៅ​លើ​ការ​ការពារ​ដែរ ត្បិត​អី​ក្រូអាត​មាន​ចង្វាក់​ប្រយុទ្ធ​ល្អ​នៅ​ខាង​លើ។ ​ការ​សហការ​គ្នា​ជា​ក្រុម​ក៏​រឹត​តែ​ល្អ​ថែម​ទៀត ធ្វើ​ឱ្យ​អង់គ្លេស​អាច​ពិបាក​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​ខ្លាំង​ណាស់។

លោក Gareth Southgate ​បាន​និយាយ​ចំពោះ​ប្រកួត​ខាង​លើ​នេះ​ដែរ​ថា​ក្រុម​របស់​លោក​នឹង​លេង​ដោយ​ប្រុងប្រយ័ត្ន​បំផុត។ វា​ជា​ប្រកួត​សំខាន់​សម្រាប់​អង់គ្លេស ​ក្រុម​ទាំង​មូល​មិន​អាច​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រាប់​លាន​នាក់​របស់​អង់គ្លេស អស់​សង្ឃឹម​បាន​ឡើយ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT