Alaves ​៖​មាន​១៥​នាក់​បាន​ឆ្លង Covid-19 ​ក្នុង​ក្លឹប​នេះ​

​ក្លឹប Alaves ​បាន​បញ្ជាក់​សមាជិក​ក្នុង​ក្លឹប​នេះ​រហូត​ដល់​១៥​នាក់​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​ដោយ​ក្នុង​នោះ​មាន​សមាជិក​ក្រុម​ធំ​៣​នាក់​ផង​ដែរ​។

​ក្លឹប​អេស្ប៉ាញ​មួយ​នេះ បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​សមាជិក​ក្នុង​ក្លឹប​ទាំង​អស់ ​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ។ ​ដោយ​ក្នុង​នោះ ​មាន​រហូត​ដល់​ទៅ​១៥​នាក់​ហើយ​វិជ្ជមាន​សម្រាប់​មេរោគ ​Covid-19 ​ខណៈ​ដែល​ក្នុង​១៥​នាក់​នោះ ​មាន​៣​នាក់​ជា​សមាជិក​ឈុត​ធំ​របស់​ក្លឹប។ ស្រប​ពេល​៧​នាក់​ជា​បុគ្គលិក​ក្លឹប ​និង​៥​នាក់​ជា​កីឡាករ​បាល់​បោះ។ យ៉ាងណាមិញ សមាជិក​ដែល​ឆ្លង​នោះ ​ស្ថិត​ក្នុង​សភាព​ធម្មតា​នៅ​ឡើយ​ទេ ​មិន​ទាន់​មាន​អ្នក​ណា​ធ្ងន់ធ្ងរ​ឡើយ។

​អេស្ប៉ាញ ​មាន​ក្លឹប​ធំ​៣​ហើយ​ដែល​បង្ហាញ​ថា​សមាជិក​មាន​ឆ្លង​មេរោគ Covid-19 ​។ ​ក្លឹប​ទាំង​៣​នោះ រួម​មាន Valencia , Espanyol ​និង​ក្រុម Alaves ៕ប្រភព៖ Marca



ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT