Valladolid ​ជា​ក្លឹប​ទី​១​នៅ​អេស្ប៉ាញ ​មិន​ព្រម​ធ្វើ​តេស្ដ​រក Covid-19 ​

​ក្រុម Valladolid ​ក្នុង​លីគ La Liga ​របស់​អេស្ប៉ាញ ​បាន​បដិសេធ​មិន​ព្រម​ធ្វើ​ការ​តេស្ដ​រក​មេរោគ Covid-19 ​នោះ​ទេ ​ដោយ​ពួកគេ​បញ្ជាក់​ថា​មាន​អ្នក​រង់ចាំ​ធ្វើ​តេស្ដ​និង​ត្រូវ​ធ្វើ​តេស្ដ​ខ្លាំង​ជាង​ពួកគេ​ទៀត។

​ក្លឹប​ទាំង​អស់​នៅ​អេស្ប៉ាញ ​តម្រូវ​ឱ្យ​ធ្វើ​តេស្ដ​រក​មេរោគ​ Covid-19 ​ដើម្បី​ឱ្យ​ច្បាស់​ថា​ពួកគេ​មាន​អ្នក​ឆ្លង ឬ​មិន​មាន​អ្នក​ឆ្លង ដើម្បី​គ្រប់គ្រង​ស្ថានការណ៍។ ដោយ​ឡែក​ក្លឹប​ទាំង​អស់​ព្រម ប៉ុន្តែ​លើក​លែង​សម្រាប់​ក្លឹប Valladolid  ​មួយ​ដែល​ពួកគេ​បដិសេធ។ ​ក្លឹប​នេះ ​បញ្ជាក់​ក្រុម​ការងារ​របស់​ពួកគេ ​មាន​សុវត្ថិភាព ​និង​សុខភាព​ល្អ ​មិន​ត្រូវ​ការ​ការ​ធ្វើ​តេស្ដ​នោះ​ទេ។

​លើស​ពី​នេះ​ទៅ​ទៀត ​ក្លឹប Valladolid  ​បាន​អះអាង​ថា​ក្រុម​ការងារ​ពេទ្យ​គួរ​តែ​ទៅ​ពិនិត្យ​កន្លែង​ផ្សេង ឬ​យក​ពេល​វេលា​ទៅ​មើល​ថែ​អ្នក​ជំងឺ​វិញ​ល្អ​ជាង ​ព្រោះ​ពួកគេ​ចាំ​បាច់​ខ្លាំង​ក្នុង​ការ​ត្រូវ​ការ​អ្នក​មើល​ថែ។ ​ក្លឹប​របស់​ពួកគេ ​មិន​មាន​បញ្ហា​ចំពោះ​មេរោគ Covid-19 ​នេះ​ទេ៕ប្រភព៖ Marca



ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT