មេ UEFA ​ថា Liverpool ​មិន​អាច​លើក​ពាន Premier League ​បាន​ទេ ​បើ Covid-19 ​បន្ដ​រាលដាល

​លោក Aleksander Ceferin ​ប្រធាន UEFA ​បាន​បញ្ជាក់​ថា​ក្រុម Liverpool ​នឹង​មិន​អាច​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់ Premier League ​បាន​ឡើយ ​ប្រសិន​បើ​មេរោគ Covid-19 ​បន្ដ​រីករាលដាល។

​ក្រុម Liverpool ​ត្រូវ​ការ​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ ​នឹង​បាន​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេស ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​ហើយ។ ​តែ​ដោយសារ​តែ​មេរោគ Covid-19 ​កំពុង​ផ្ទុះ​ខ្លាំង​នៅ​អង់គ្លេស ​ការ​ប្រកួត​ត្រូវ​បាន​ផ្អាក​តាំង​ពី​សប្ដាហ៍​មុន​មក​ម្ល៉េះ ​ហើយ​ក៏​មិន​ទាន់​ដឹង​ដំណឹង​ថា​ពេល​ណា​អាច​គ្រប់​គ្រង​ស្ថានភាព​បាន​ដែរ។ យ៉ាងណាមិញ ​ក្រុម​អ្នក​រៀប​ចំ​ការ​ប្រកួត​ថា ​ដើម​ខែ​មេសា​ខាង​មុខ ​នឹង​មាន​សេចក្ដី​ប្រកាស​ថ្មី​មួយ​ទៀត​។

​ដោយ​ឡែក ​បើ​តាម​លោក Aleksander Ceferin ​ប្រធាន UEFA ​បាន​បញ្ជាក់​ថា​ក្រុម Liverpool ​នឹង​មិន​ទទួល​បាន​ពាន​រង្វាន់​នា​រដូវ​កាល​នេះ​ទេ។ ​ការ​បន្ដ​រីករាលដាល​នៃ​មេរោគ Covid-19 ​អាច​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​មិន​អាច​ដំណើរ​បាន ​ប្រសិន​បើ​មិន​អាច​ដំណើរ​ការ​បាន​ទេ ​ឬ​បញ្ចប់​ការ​ប្រកួត​បាន​ទេ ​នោះ​ម្ចាស់​ជើង​ឯក​ក៏​មិន​អាច​រក​ឃើញ​បាន​ដែរ៕ប្រភព៖ Dailymail



ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT