Zidane ​អាច​ឱ្យ Bale ​ចាកចេញ Free ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​

​ក្រុម Real Madrid ​កំពុង​ពិចារណា​ឱ្យ​ខ្សែ​ប្រយុទ្ធ Gareth Bale ​ចាកចេញ​ពី​ក្រុម ដោយ Free ​តែ​ម្ដង​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ព្រោះ​រូបគេ​មិន​មាន​ក្នុង​គម្រោង​របស់​លោក Zidane ​ឡើយ។Bale ​រដូវ​កាល​នេះ មិន​សូវ​មាន​ឱកាស​បាន​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​ឡើយ។ រូបគេ​ត្រូវ​បាន​ក្លឹប​ចង់​បញ្ចេញ​តាំង​ពី​រដូវ​កាល​មុន ប៉ុន្តែ​សាមី​ខ្លួន​មិន​ព្រម​ចាកចេញ ព្រោះ​ចង់​បន្ដ​ព្យាហាម​ហ្វឹកហាត់​ក្រែង​បាន​លេង​ក្នុង​បញ្ជី​ជម្រើស​១១​នាក់​ដំបូង​ទៀត។ យ៉ាងណាមិញ ​បញ្ហា​របួស​របស់​គេ​នៅ​តែ​បន្ដ​ញ៉ាំញី ​ហើយ​ឱកាស​លេង​ក៏​មិន​មាន​ច្រើន​ដែរ។

កត្តា​នេះ​ហើយ ទើប​បាន​ជា​លោក Zidane ​គិត​ថា​ដល់​ពេល​ល្មម​សម្រាប់​ឱ្យ​រូបគេ​ចាកចេញ ដើម្បី​មាន​កៅអី​សម្រាប់​កីឡាករ​ដទៃ​ទៀត​ហើយ។ ​ក្លឹប​​នឹង​ឱ្យ​កីឡាករ​ជម្រើស​ជាតិ​វែល​រូប​នេះ ​ដើរ​ចេញ​ពី​ក្រុម​ទាំង​មិន​គិត​ប្រាក់​តែ​ម្ដង​សម្រាប់​រដូវ​ក្ដៅ​ខាង​មុខ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT