Man Utd ជឿជាក់​ថា​នឹង​ទាក់​ចិត្ត​កីឡាករ​តម្លៃ ១២០ លាន​ផោន​រូប​នេះ ប្រសិន​បាន​លេង UCL រដូវ​កាល​ក្រោយ

Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ក្តីសង្ឃឹម​ខ្ពស់​ក្នុង​ការ​នាំ​យក Jadon Sancho ​មក​ចូលរួម​នៅ Old Trafford នា​រដូវ​ក្តៅ​ខាង​មុខ ប្រសិន​ណា​ក្លឹប​អាច​ប្រជែង​យក​កៅអី​សម្រាប់​ប្រកួត​នៅ UEFA Champions League រដូវ​កាល​ក្រោយ។

ក្រឡេក​ទៅ​មើល Sancho ថ្មីៗ​នេះ​ទើប​តែ​បរាជ័យ​នៅ UCL ត្បិត​បើ​ស៊ី​គេ​មុន​នៅ​ជើង​ទី ១ តែ Dortmund បែរ​ជា​ធ្លោយ​នៅ​ជើង​ទី ២ ជួយ​ឲ្យ Paris យក​ឈ្នះ​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់។

ហេតុផល​នេះ​ហើយ​ទំនង​ជា​រំអុក​ឲ្យ Sancho ចង់​ភ្លក់​រសជាតិ​នៅ​ក្លឹប​ថ្មី ប្រសិន​បន្ត​មាន​ឱកាស​លេង​នៅ UCL ហើយ​ក្រៅ​ពី Man Utd តាម​ពិត​ទៅ​ក៏​មាន​ក្លឹប​កំពូល​ឯ​ទៀត​ដូច​ជា Chelsea/Liverpool និង Bayern Munich ដែរ​ចង់​បាន​រូប​គេ។

រំឭក​ថា​តាម​ដំណឹង​ល្ហិចល្ហៀង​ពី​សព្វមួយដង​គឺ Dortmund នឹង​បើក​ភ្លើង​ខៀវ​ឲ្យ​រូប​គេ​ចាកចេញ ប្រសិន​ណា​មាន​ក្លឹប​ណា​មួយ​ហ៊ាន​ព្រមព្រៀង​តម្លៃ​ខ្លួន ១២០ លាន​ផោន​លើ​យុវជន​សញ្ជាតិ​អង់គ្លេស​រូប​នេះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT