ជំនួបរវាងក្លឹប Manchester City និង Arsenal នៅរាត្រីនេះ ត្រូវបានសម្រេចឲ្យផ្អាកភ្លាមៗ បន្ទាប់ពីរកឃើញថាប្រធានក្លឹប Oylmpiakos ដែលធ្លាប់មានទំនាក់ទំនងជាមួយកីឡាករ Arsenal បានពិនិត្យរកឃើញលទ្ធផលវិជ្ជមាននៃវីរុស COVID-19។
ឆ្លើយតបនឹងរឿងរ៉ាវនេះ បានធ្វើឲ្យអ្នកគាំទ្រមានការបារម្ភថាតើប្រកួតបន្ទាប់អាចនឹងរងផលប៉ះពាល់ឬបែបណា។
ដើម្បីបញ្ចប់ការងឿងឆ្ងល់ខាងលើ ខាង Premier League បានចេញសេចក្តីថ្លែងការណ៍មួយថា៖ “យើងបានយល់អំពីការប៉ះពាល់ដល់ការចំណាយផ្សេងៗរបស់អ្នកគាំទ្រក្នុងការគ្រោងមកចូលរួមការប្រកួត តែ Arsenal និង Man City ជាមួយនឹង Premier League បានព្រមព្រៀងលើសំណើនេះរួចហើយ បន្ទាប់ពីរកឃើញថាលោក Marinakis បានឆ្លងនូវវីរុស”។
“រឿងចាំបាច់គ្រប់យ៉ាងត្រូវបានចាត់វិធានការរួចរាល់ហើយ ខណៈដែលបច្ចុប្បន្នប្រកួតសេសសល់ផ្សេងៗទៀតសម្រាប់ Premier League គឺមិនទាន់មានគម្រោងថានឹងផ្អាកអ្វីនោះឡើយ”។ (លើកលែងតែប្រកួត M.City-Ars គ្មានការលើកពេលអ្វីទាំងអស់)
ប្រភព៖ AF