ទម្លាក់ Spurs យប់មិញ គ្រូ Leipzig គ្រង​បាន​កំណត់ត្រា​មួយ​មិន​ធ្លាប់​មាន​នៅ​ប្រវត្តិសាស្រ្ត UCL

RB Leipzig បាន​យក​ឈ្នះ​ទៅ​លើ Spurs នៅ​ជើង​ទី ២ ក្នុង​លទ្ធផល ៣-០ សរុប​ទាំង​ពីរ​ជើង​គឺ ៤-០ សម្រេច​ទម្លាក់​ក្រុម​ការពារ​ជើង​ឯក​រង​រដូវ​កាល​ចាស់​ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។

ជ័យជម្នះ​នេះ​ដែរ​ក៏​បាន​រុញ​ឲ្យ​អ្នក​ចាត់ការ​ក្លឹប Leipzig គឺ​លោក Julian Nagelsmann បាន​ក្លាយ​ជា​អ្នកចាត់ការ​វ័យ​ក្មេង​បង្អស់​ដែល​អាច​ដឹកនាំ​ក្រុម​ឆ្លង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ ពោល​គឺ​លោក​មាន​អាយុ​ត្រឹម ៣២ ឆ្នាំ និង ២៣១ ​ថ្ងៃ​ប៉ុណ្ណោះ។

ស្រករ​អាយុ​ប៉ុណ្ណេះ មាន​កីឡាករ​ជា​ច្រើន​នៅ​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប​មួយ​ចំនួន​នៅ​ឡើយ ប្លែក​អី​តែ​លោក Nagelsmann បាន​ឈរ​ជា​គ្រូ​បង្វឹក​កំពុង​ឆ្ពោះ​ទៅ​ការ​ប្រកួតប្រជែង​ការ​លើក​ពាន​រង្វាន់​អឺរ៉ុប​រដូវ​កាល​នេះ​ជា​បណ្តើរៗ​បាត់​ទៅ​ហើយ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT