​ក្លឹប​ទាំង​២០​នៅ​អង់គ្លេស ​ត្រូវ​បាន​ដាស់តឿន ​ប្រុង​ប្រយ័ត្ន​ជាមួយ​មេរោគ Corona ​

​ក្លឹប​ទាំង​២០​ក្នុង​លីគ​កំពូល​អង់គ្លេស ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ប្រទេស​នេះ​កោះហៅ ដើម្បី​ដាស់​តឿន ​និង​ប្រុងប្រយ័ត្ន​ចំពោះ​មេរោគ Corona ​ដែល​កំពុង​ផ្ទុះ​ឡើង​ពាសពេញ​ពិភព​លោក។

ប្រធាន​ក្របខណ្ឌ Premier League ​បាន​អញ្ជើញ​អ្នក​ជំនាញ​ខាង​មេរោគ ​និង​ផ្នែក​សុខាភិបាល ដើម្បី​ធ្វើ​បទ​បង្ហាញ​ដល់​ក្លឹប​ទាំង​២០​ក្នុង​លីគ ដើម្បី​ឱ្យ​យល់​ច្បាស់​ពី​មេរោគ Corona ​។ ​ស្រប​ពេល​លីគ​បាល់ទាត់​តាម​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​បិទ​ទ្វា​ឬ​លេង​ដោយ​បិទ​ទ្វា​ទៅ​ហើយ។ ​ជាក់​ស្ដែង​នៅ​អ៊ីតាលី ​ស្រាប់​Serie A ​បាន​ផ្អាក​ការ​ប្រកួត​ជា​ច្រើន​កាល​ពី​សប្ដាហ៍​មុន ហើយ​ពេល​នេះ​ស្រាប់​តែ​ប្រកាស​បើក​ឱ្យ​លេង​វិញ ប៉ុន្តែ​ត្រូវ​លេង​បិទ​ទ្វា​សិន រហូត​ដល់​ថ្ងៃ​ទី​៣​ខែ​មេសា​ឆ្នាំ​២០២០។

​ការ​ធ្វើ​បែប​នេះ ​គឺ​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​អ្នក​គាំទ្រ ​ព្រោះ​ថា​បើ​សិន​ជា​មាន​អ្នក​គាំទ្រ​ណា​ម្នាក់​មាន​ផ្ទុក​មេរោគ Corona ​នោះ​ក្នុង​ចំណោម​មនុស្ស​ទៅ​មើល​ក្នុង​កីឡដ្ឋាន​រាប់​ម៉ឺន​នាក់​នឹង​មាន​ឆ្លង​ទៅ​គ្នា​ជា​មិន​ខាន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT