Martinez៖ ​ខ្ញុំ​ជឿ​ជាក់ Hazard ​នឹង​បាន​លេង​ឱ្យ​បែលហ្សិក ​នៅ Euro 2020 ​

​លោក Martinez ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែឡហ្សិក ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Eden Hazard ​នឹង​មាន​វត្តមាន​លេង​ឱ្យ​ជម្រើស​ជាតិ​មិន​ខាន ​ក្នុង​ការ​ប្រកួត Euro 2020 ​ខាង​មុខ​នេះ​។

​Hazard ​បាន​រង​របួស ​និង​កំពុង​សម្រាក​ព្យាបាល។ ដោយ​បញ្ហា​របួស​ជើង​នោះ ​អាច​នឹង​ធ្វើ​ឱ្យ​រូបគេ​អវត្តមាន​របស់​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង ហើយ​ការ​លេង Euro ​2020  ឱ្យ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ក៏​ទំនង​ជា​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ដែរ។ ​ខណៈ​ដែល​ទម្រង់​លេង​នា​រដូវ​កាល​នេះ ​ក្នុង​ក្រុម Real Madrid ​ក៏​មិន​ទាន់​ល្អ​ប្រសើរ​ខ្លាំង​ដែរ ដោយ​សារ​តែ​សាមី​ខ្លួន​របួស​ជាប់​រហូត។

​ត្បិត​តែ​លេង​មិន​សូវ​ល្អ ​និង​កំពុង​មាន​របួស​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​សម្រាប់​លោក Martinez ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក បាន​អះអាង​ថា​លោក​មាន​ទំនុក​ចិត្ត​ថា Hazard ​នឹង​ជា​សះស្បើយ​ទាន់​ព្រឹត្តិការណ៍ Euro 2020 ​ខាង​មុខ​មិន​ខាន។ រូបគេ​ជា​តួ​អង្គ​សំខាន់​សម្រាប់​ក្រុម​បែលហ្សិក ​និង​ជា​អ្នក​នាំ​លេង​យ៉ាង​ល្អ​សម្រាប់​ក្រុម​នេះ​៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT