តិច​អត់​ដឹង ទោះ​បាន​កាត​លឿង​តែ​ដោយ​សារ​មូលហេតុ​នេះ​ទើប Jorginho ត្រូវ​ព្យួរ​ឈ្មោះ ២ ប្រកួត

Chelsea បាន​ស្មើ​ជាមួយ Bournemouth នា​លទ្ធផល ២-២ កាល​ពី​យប់​មិញ ទន្ទឹម​ដែល​ក្រុម​ភ្ញៀវ​ហាក់​បី​មាន​ឱកាស​ច្រើន​តែ​គ្មាន​សំណាង ហើយ​ប៊ិះ​តែ​នឹង​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ទៅ​ទៀត។

ក្នុង​ការ​ប្រកួត​នោះ​ដែរ Jorginho ខ្សែ​បម្រើ​របស់​តោ​ខៀវ​បាន​ទទួល​កាត​លឿង​បើក​ឆាក​នាទី ១៧ ប៉ុន្តែ​រូប​គេ​បែរ​ជា​ត្រូវ​ព្យួរ​ឈ្មោះ ២ ប្រកួត​បន្ទាប់ ទាំង​មិន​មាន​ពិន័យ​កាត​ក្រហម។ នេះ​ជា​ចម្ងល់​ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​នៅ​មិន​ទាន់​បាន​ជ្រាប​ពី​មូលហេតុ។

នោះ​ក៏​ដោយ​សារ​នៅ Premier League ​រដូវ​កាល​នេះ កាត​លឿង​កាល​ពី​យប់​មិញ​ជា​កាត​លឿង​ទី ១០ ហើយ​សម្រាប់ Jorginho ​ដែល​ញាំង​ឲ្យ​រូប​គេ​នឹង​ត្រូវ​ព្យួរ​ឈ្មោះ​ចំនួន ២ ប្រកួត​បន្ទាប់​ ពោល​គឺ​ Chelsea ត្រូវ​ប៉ះ Everton និង Aston Villa។

ប៉ុន្តែ​ការ​ប្រកួត​នៅ FA Cup ប៉ះ Liverpool នា​ថ្ងៃ​អង្គារ កីឡាករ​រូប​នេះ​អាច​មាន​ឈ្មោះ​ចូល​លេង​ជា​ធម្មតា ខណៈ​នៅ Champions League ក៏​ដូច​គ្នា។ រំឭក​ថា​តោ​ខៀវ​បាន​បរាជ័យ​នៅ UCL ក្រោម​ថ្វី​ជើង Dortmund នា​លទ្ធផល ៣-០ ក្នុង​ដី​របស់​ខ្លួន​ឯង ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ខ្លាំង​សម្រាប់​ជើង​ទី ២ នៅ​ដី​អាល្លឺម៉ង់៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT