Rivaldo ​៖ ​Barca ​ក្រោម​ការ​ដឹក​នាំ​របស់ Setien ​គ្មាន​អ្វី​រីក​ចម្រើន​នៅ​ឡើយ​ទេ ​

លោក Rivaldo ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Barcelona ​បាន​និយាយ​ថា​ក្រុម​អ្នក​មាន​បុណ្យ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Setien ​នៅ​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ រីក​ចម្រើន​នៅ​ឡើយ​ទេ ពួកគេ​នៅ​តែ​ពឹង​លើ Messi ​ដដែល។ក្រុម Barcelona ​នឹង​ត្រូវ​ទៅ​សួរ​សុខទុក្ខ​ក្រុម Real Madrid ​នៅ​យប់​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ពាន​រង្វាន់ La Liga ។ ក្រុម​ទាំង​ពីរ​នេះ ​កំពុង​ប្រជែង​ពិន្ទុ​គ្នា​ខ្លាំង ​ព្រោះ Real Madrid ​ចាញ់​ពិន្ទុ​ក្រុម Barcelona ​ចំនួន​២​ពិន្ទុ​ប៉ុណ្ណោះ។ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​រាត្រី​នេះ ​នឹង​កាត់​ក្ដី​ថា​តើ​នរណា​ជា​ក្រុម​លេខ​១​កំពូល​តារាង​ហើយ។

យ៉ាងណាមិញ ​ចំពោះ​ក្រុម Barcelona ​បច្ចុប្បន្ន​ក្រោម​ការ​ដឹក​នាំ​របស់​លោក Setian ​ត្រូវ​បាន​អតីត​កីឡាករ Rivaldo ​មើល​ឃើ្​ថា មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ។ វីរបុរស​ក្រុម​អ្នក​មាន​បុណ្យ​បាន​បន្ថែម​ទៀត​ថា ​ក្រុម​បច្ចុប្បន្ន​នៅ​តែ​ពឹង​លើ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ទាំង​ស្រុង​ដដែល។ ​ក្រុម​មាន​កីឡាករ​ល្អ​ៗ​ច្រើន ​ប៉ុន្តែ​ពួកគេ​នៅ​មិន​ទាន់​រក​ឃើញ​ជម្រើស​១១​នាក់​ឱ្យ​បាន​ល្អ​នៅ​ឡើយ​ទេ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT