Liverpool ​អស់​កំណត់ត្រា​ពាន​មាស​ហើយ ក្រោយ​ចាញ់ Watford ​យប់មិញ​

ក្រុម Watford ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ខ្លាំង ​ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Liverpool ​ក្នុង​លទ្ធផល ៣-០ ​កាល​ពី​យប់មិញ​នេះ​។Liverpool ​ត្រូវ​បាន​គេ​ទុក​​ចិត្ត​ថា​អាច​នឹង​ឈ្នះ​ពាន​មាស ​ព្រោះ​ថា​ក្រុម​នេះ​មាន​ទម្រង់​១១​នាក់​ល្អ ​និង​មិន​ងាយ​មាន​កីឡាករ​ណា​ម្នាក់​របួស​ឡើយ។ តែ​គួរ​ឱ្យ​ស្ដាយ​នៅ​យប់មិញ ​ពួកគេ​ធ្វើ​មិន​បាន​ល្អ​ទេ ​ដោយ​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ Watford ​យក​ឈ្នះ​បាន​ក្នុង​លទ្ធផល​ដល់​ទៅ ៣-០។

បើ​ទោះ​ជា​ចាញ់​ប្រកួត​ដំបូង​ក្នុង​រដូវ​កាល​នេះ ​ប៉ុន្តែ​ក្រុម Liverpool ​នៅ​តែ​មាន​ភាគរយ​ខ្ពស់​មែនទែន​សម្រាប់​ការ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​បាន​ដដែល៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT