គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា(Cambodia Professional Boxing Commission) ត្រូវបានបង្កើតជាផ្លូវការ

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការប្រដាល់សកលអាជីកកម្ពុជាជាផ្លូវការ ដើម្បីគោលដៅដ៏ចម្បងរបស់ខ្លួនសម្រួចគោលដៅស្វែងរកមេដាយនៅក្នុងស៊ីហ្គេម​ លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។ នេះបើតាមការប្រកាសឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាថ្លែងថា ការបង្កើតគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា (Cambodia Professional Boxing Commission) នេពេលនេះ គឺមានគោលបំណងសំខាន់ នៃការរៀបចំរចនាសម្ព័ន្ធថ្មី សម្រាប់ការគ្រប់គ្រង អភិវឌ្ឍន៍កីឡាប្រដាល់សកលអាជីពកម្ពុជាឱ្យស្របទៅតាមផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២០-២០២៣របស់សហព័ន្ធក្នុងការស្វែងរកមេដាយ សម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា និងជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់សកល ក៏ដូចជាឱ្យស្របទៅនឹងនីតិវិធី និងលក្ខខណ្ឌរបស់ស្ថាប័នកីឡាប្រដាល់សកលអាជីពអន្តរជាតិ WBA WBC WBO។

ចំពោះសមាសភាពដឹកនាំនៃគណៈកម្មការប្រដាល់សកលអាជីកកម្ពុជាមានចំនួន១០រូប ក្នុងនោះលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការនៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ជាប្រធាន ខណៈលោក  Motohashi Yukiharu ជាអនុប្រធាន, លោក Isobe Masahiro ជានាយកប្រតិបត្តិ និងលោក ហ៊ុន ដាវីរតនា ជានាយករងប្រតិបត្តិ និង៦រូបផ្សេងទៀតដែលជាជនជាតិជប៉ុន ជានាយកដូចៗគ្នា ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT