ក្រុមអ្នកគាំទ្រជម្រើសជាតិប្រេស៊ីល បាននាំគ្នាយកពងមាន់ទៅគប់ឡានក្រុងរបស់ក្រុមជម្រើសជាតិ ដែលបើកចេញពីព្រលានយន្ដហោះ ក្រោយពីត្រលប់ពីរុស្ស៊ីវិញ។
ក្នុងវីដេអូឃើញថា មានអ្នកគាំទ្រជាច្រើនបាននាំគ្នាយក ដុំថ្ម ពងមាន់ និងវត្ថុជាច្រើនទៀត រង់ចាំឡានក្រុងរបស់ក្រុមជម្រើសជាតិប្រេស៊ីលមកដល់ ហើយក៏នាំគ្នាកប់ដាក់ឡាននោះតែម្ដង។ យ៉ាងណាមិញ មិនទាន់មានដំណឹងចាប់ខ្លួនក្រុមអ្នកគាំទ្រជ្រុលនិយមទាំងនោះឡើយ ត្បិតអីនេះជាទង្វើមួយដែលសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ចោទថាជារឿងមិនគួរឱ្យកើតមានទាល់តែសោះ។
ប្រេស៊ីលបានធ្លាក់ចេញពី World Cup 2018 នៅប្រទេសរុស្ស៊ី ដោយចាញ់ក្រុមជម្រើសជាតិបែលហ្សិក ក្នុងលទ្ធផល ២-១។ ក្រុមសាំបា មួយនេះ ខកខានលើកពាន World Cup តាំងពីឆ្នាំ២០០២មកហើយ ខណៈដែលអ្នកគាំទ្រប្រទេសដែលគេចាត់ទុកថាជាស្ដេចបាល់ទាត់នេះ មានអារម្មណ៍មិនពេញចិត្តចំពោះជម្រើសជាតិខ្លួននោះទេ៕ប្រភព៖ sportbible