MTOM Award ក៏ត្រូវបានប្រកាសភ្លាមៗបន្ទាប់ពីបញ្ចប់ការប្រកួតនាម៉ោងតែមួយនាជំនួប ២ គូនៅ UEFA Champions League កាលពីយប់មិញ។
សម្រាប់គូ Real និង Man City គឺបានទៅលើកីឡាករ Kevin de Bruyne ដែលខ្សែបម្រើសញ្ជាតិបែលហ្សិករូបនេះជាអ្នកស៊ុតបញ្ចូលទីបាល់ជ័យជម្នះ ហើយបានដើរតួជាខ្សែបម្រើចែកបាល់ដ៏ល្អមួយរូបនៅលើទីលាន Bernabeu នាជើងទី ១ នេះ។
ដោយឡែកកីឡាកររបស់ Lyon បានទៅលើ Houssem Aouar ដោយខ្សែប្រយុទ្ធស្លាបរូបនេះមានភាគរយបញ្ជូនបាល់ជោគជ័យដល់ទៅ ៨៣ ភាគរយ ហើយក្លាយជាចំណែកដ៏សំខាន់មួយក្នុងការប្រកួត ព្រោះជាអ្នក Assist បាល់ឲ្យ Tousart ស៊ុតយកជ័យជម្នះ៕
ប្រភព៖ UEFA