Man City កែប្រែ​ប្រវត្តិសាស្ត្រ​បាន​ហើយ យប់​មិញ​ស៊ី Real ដល់​ក្នុង​ដី​បន្សល់​កាត​ក្រហម​ឲ្យ​មួយ​ទៀត

នៅ​ការ​ប្រកួត​កាល​ពី​យប់​មិញ Real Madrid បាន​បញ្ចប់​លទ្ធផល​បរាជ័យ​ក្នុង​ដី Santiago Bernabeu របស់​ខ្លួន​ឯង​ក្នុង​លទ្ធផល ១-២ ទល់​ក្លឹប​មេឃ​ខៀវ Manchester City នា​ជំនួប​ជើង​ទី ១ វគ្គ ១៦ ក្រុម​ចុង​ក្រោយ UCL។

Real ហាក់​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ទាំង​ភាគរយ​គ្រប់គ្រង​បាល់​ក៏​ទាប​ជាង​ក្រុម​ភ្ញៀវ​ដោយ​ខាង​គេ​មាន ៥២ ភាគរយ ហើយ​ស៊ុត​មិន​ប្រណី​ដល់​ទៅ ១៦ លើក ចំ​គោលដៅ ៨ លើក ទន្ទឹម​ដែល​ម្ចាស់​ផ្ទះ​ធ្វើ​បាន ៣ លើក​គត់​ចំ​គោលដៅ។

គ្រាប់​បាល់​សម្រេច​ទី​ទើប​តែ​កើត​ឡើង​នៅ​តង់​ទី​ពីរ​ដោយ​កីឡាករ Isco នាទី ៦០ មុន​ ១៨ នាទី​ក្រោយ​តាម​ទាន់​ស្មើ​ដោយ​ Gabriel Jesus លុះ​ដល់​នាទី ៨៣ Kevin de Bruyne មាន​ឱកាស​ស៊ុត​បាល់ ១១ ម៉ែត្រ​យក​ឈ្នះ បន្ទាប់​ពី​រង​ការ​ប៉ះ​ទង្គិច​រវាង Carvajal និង Sterling នៅ​តំបន់​គ្រោះថ្នាក់។

កៀក​នឹង​បញ្ចប់​ការ​ប្រកួត​ហើយ​នោះ Sergio Ramos បែរ​ជា​ទទួល​បាន​កាត​ក្រហម ពោល​ធ្វើ​ឲ្យ Real Madrid កាន់​តែ​ខ្សត់​កីឡាករ​សំខាន់​នៅ​ប្រកួត​នា​ជើង​ទី ២ ក្នុង​ទឹកដី Etihad Stadium៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=cEJSBP_qBT0

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT